“នៅថ្ងៃបររលោក គេនាំបុរសម្នាក់មក ហើយបោះទម្លាក់ទៅក្នុងឋាននរក។ ពេលនោះ ពោះវៀនរបស់បុរសនោះបានធ្លាយចេញក្រៅ ហើយគេបានដើរជុំវិញពោះវៀនរបស់ខ្លួនដូចជាសត្វលាដែលបង្វិលត្បាល់កិន
អំពី អ៊ូសាម៉ះ ពិន ហ៊្សេទ رضي الله عنهما បាននិយាយថា៖ មានគេនិយាយទៅកាន់គាត់ថា៖ តើអ្នកមិនចូលជួប អ៊ូស្មាន ហើយនិយាយជាមួយគាត់ទេឬ? គាត់បានឆ្លើយថា៖ តើពួកអ្នកគិតថា ខ្ញុំមិននិយាយជាមួយគាត់ លើកលែងតែឲ្យពួកអ្នកឮឬ? សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាបាននិយាយផ្ទាល់ជាមួយគាត់តែពីរនាក់ដោយខ្ញុំមិន…

