គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ”។ ហើយគេបានសួរលោកអំពីប្រការដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។ លោកឆ្លើយថា៖ “គឺមាត់ និងប្រដាប់ភេទ”។
Explanation
ការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ។
ការកោតខ្លាចអល់ឡោះ៖ គឺអ្នកត្រូវបង្កើតឲ្យមានរបាំងការពារមួយរវាងខ្លួនអ្នកនិងទណ្ឌកម្មរបស់អល់ឡោះតាមរយៈការអនុវត្តបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
សីលធម៌ល្អ៖ តាមរយៈការមានទឹកមុខញញឹម ធ្វើអំពើល្អ និងមិនប្រព្រឹត្តអាក្រក់ដាក់នរណាម្នាក់។
ហើយមូលហេតុដ៏ចម្បងជាងគេបំផុតដែលនាំឲ្យមនុស្សចូលឋាននរក ក៏មានពីរដែរគឺ៖
អណ្តាត និងប្រដាប់ភេទ។
ចំពោះអណ្តាត ក្នុងចំណោមអំពើល្មើសរបស់វាមានដូចជា ការភូតកុហក ការនិយាយដើមគេនិយាយចាក់រុកអ្នកដទៃ -ល-។
ចំណែកឯប្រដាប់ភេទវិញ ក្នុងចំណោមអំពើល្មើសរបស់វាមានដូចជា ការប្រព្រឹត្តអំពើហ្ស៊ីណា និងលីវ៉ត(រួមភេទនឹងភេទដូចគ្នា)ជាដើម។
Benefits
គ្រោះថ្នាក់នៃអណ្តាតចំពោះមនុស្ស ហើយវាជាមូលហេតុមួយដែលនាំឲ្យចូលឋាននរក។
គ្រោះថ្នាក់នៃកាមតណ្ហា និងទង្វើអសីលធម៌ចំពោះមនុស្ស ហើយវាជាមូលហេតុមួយដែលនាំឲ្យមនុស្សចូលឋាននរកច្រើនជាងគេ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

