“នៅថ្ងៃបររលោក គេនាំបុរសម្នាក់មក ហើយបោះទម្លាក់ទៅក្នុងឋាននរក។ ពេលនោះ ពោះវៀនរបស់បុរសនោះបានធ្លាយចេញក្រៅ ហើយគេបានដើរជុំវិញពោះវៀនរបស់ខ្លួនដូចជាសត្វលាដែលបង្វិលត្បាល់កិន
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ូសាម៉ះ ពិន ហ៊្សេទ رضي الله عنهما បាននិយាយថា៖ មានគេនិយាយទៅកាន់គាត់ថា៖ តើអ្នកមិនចូលជួប អ៊ូស្មាន ហើយនិយាយជាមួយគាត់ទេឬ? គាត់បានឆ្លើយថា៖ តើពួកអ្នកគិតថា ខ្ញុំមិននិយាយជាមួយគាត់ លើកលែងតែឲ្យពួកអ្នកឮឬ? សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាបាននិយាយផ្ទាល់ជាមួយគាត់តែពីរនាក់ដោយខ្ញុំមិនចាប់ផ្តើមរឿងមួយដែលខ្ញុំមិនចង់ក្លាយជាមនុស្សដំបូងដែលចាប់ផ្តើមវាឡើយ ហើយខ្ញុំក៏មិននិយាយទៅកាន់អ្នកដែលជាអ្នកដឹកនាំលើខ្ញុំថា គាត់ជាមនុស្សល្អបំផុតនោះដែរ បន្ទាប់ពីខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបររលោក គេនាំបុរសម្នាក់មក ហើយបោះទម្លាក់ទៅក្នុងឋាននរក។ ពេលនោះ ពោះវៀនរបស់បុរសនោះបានធ្លាយចេញក្រៅ ហើយគេបានដើរជុំវិញពោះវៀនរបស់ខ្លួនដូចជាសត្វលាដែលបង្វិលត្បាល់កិន។ ពេលនោះ អ្នកឋាននរកបានប្រមូលផ្តុំគ្នាជុំវិញបុរសនោះ ហើយសួរថា៖ នែអ្នក! តើមានអ្វីកើតឡើងចំពោះអ្នក? តើអ្នកមិនធ្លាប់បានប្រើគេឲ្យធ្វើអំពើល្អ និងហាមឃាត់គេពីអំពើអាក្រក់ទេឬ? បុរសនោះបានឆ្លើយថា៖ ពិតមែនហើយ ខ្ញុំពិតជាបានប្រើគេឲ្យធ្វើអំពើល្អមែន តែខ្ញុំមិនធ្វើវាឡើយ។ ហើយខ្ញុំក៏បានហាមឃាត់គេពីអំពើអាក្រក់ពិតមែន តែខ្ញុំបែរជាធ្វើវាទៅវិញ”។
Explanation
បន្ទាប់មក អ៊ូសាម៉ះ رضي الله عنه បាននិយាយថា គាត់បានផ្តល់ដំបូន្មានដល់អ្នកដឹកនាំដោយសម្ងាត់ហើយគាត់មិននិយាយបញ្ជោរនរណាម្នាក់ឡើយ ទោះបីអ្នកនោះជាមេដឹកនាំក៏ដោយ ហើយក៏មិននិយាយលើកជើង ដោយសរសើរពួកគេនៅចំពោះមុខនូវរឿងដែលមិនពិតនោះដែរ។ នេះគឺបន្ទាប់ពីគាត់បានឮពីណាពី ﷺ លោកបានមានប្រសាសន៍ថា នៅថ្ងៃបរលោក នឹងមានបុរសម្នាក់ត្រូវបានគេបោះទៅក្នុងភ្លើងនរក ហើយពោះវៀនរបស់បុរសនោះបានចេញពីពោះយ៉ាងលឿនព្រោះតែកម្តៅ និងទណ្ឌកម្មដ៏ខ្លាំងក្លា។ បុរសនោះដើរជុំវិញពោះវៀនខ្លួនឯងក្នុងស្ថានភាពបែបនេះក្នុងភ្លើងនរក ដូចជាសត្វលាដែលបង្វិលត្បាល់កិន។ ពេលនោះ អ្នកដែលនៅក្នុងឋាននរកបានប្រមូលផ្តុំគ្នាជារង្វង់ជុំវិញបុរសនោះ ហើយសួរបុរសនោះថា៖ នែអ្នក! តើអ្នកមិនធ្លាប់បានប្រើគេឲ្យធ្វើអំពើល្អ និងហាមឃាត់គេពីអំពើអាក្រក់ទេឬ?
បុរសនោះបានឆ្លើយថា៖ មែនហើយ ខ្ញុំពិតជាបានប្រើគេឲ្យធ្វើអំពើល្អមែន តែខ្ញុំមិនធ្វើវាឡើយ។ ហើយខ្ញុំក៏បានហាមឃាត់គេពីអំពើអាក្រក់ពិតមែន តែខ្ញុំខ្លួនឯងបែរជាធ្វើវាទៅវិញ។
Benefits
ព្រមានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលសម្តីផ្ទុយពីទង្វើ។
ត្រូវមានសុជីវធម៌ និងភាពទន់ភ្លន់ជាមួយថ្នាក់ដឹកនាំ ហើយត្រូវបង្គាប់ប្រើពួកគេឱ្យធ្វើអំពើល្អ និងហាមឃាត់ពួកគេពីអំពើអាក្រក់។
ហាមឃាត់ចំពោះការនិយាយបញ្ជោរមេដឹកនាំ ដោយការលើកសរសើរចំពោះអ្វីដែលផ្ទុយពីការពិត។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

