“នេះគឺជាដុំថ្មដែលគេបានទម្លាក់ចូលក្នុងឋាននរកតាំងពីចិតសិបឆ្នាំមុន ហើយវាធ្លាក់ចូលក្នុងឋាននរក រហូតដល់ពេលនេះទើបដល់បាតរបស់វា”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ពួកយើងបានស្ថិតនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែបានឮសំឡេងអ្វីមួយធ្លាក់។ ពេលនោះ ណាពី ﷺ លោកបានសួរថា៖ “តើពួកអ្នកដឹងដែរឬទេ តើនេះជាសំឡេងអ្វី”? គាត់បាននិយាយថា៖ ពួកយើងបានឆ្លើយថា៖ មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “នេះគឺជាដុំថ្មដែលគេបានទម្លាក់ចូលក្នុងឋាននរកតាំងពីចិតសិបឆ្នាំមុន ហើយវាធ្លាក់ចូលក្នុងឋាននរក រហូតដល់ពេលនេះទើបដល់បាតរបស់វា”។
Explanation
ណាពី ﷺ ក៏បានមានប្រសាសន៍ទៅកាន់ពួកគេថា៖ ជាការពិតណាស់ សំឡេងដែលពួកអ្នកបានឮនេះគឺជាដុំថ្មដែលត្រូវបានគេបោះចូលទៅក្នុងឋាននរកកាលពីចិតសិបឆ្នាំមុន ហើយវាបានធ្លាក់ចុះទៅក្នុងឋាននរក រហូតដល់ពេលនេះទើបវាធ្លាក់ទៅដល់បាតនរក ពេលដែលពួកអ្នកបានឮសំឡេងនេះ។
Benefits
គប្បីភ្ជាប់ការចេះដឹងទៅកាន់អល់ឡោះជាម្ចាស់ចំពោះអ្វីដែលខ្លួនមិនបានដឹង។
គ្រូបង្រៀនគួរទាញចំណាប់អារម្មណ៍និងការយកចិត្តទុកដាក់មុនពេលពន្យល់ ដើម្បីឱ្យកាន់តែងាយយល់។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

