នោះអល់ឡោះជាម្ចាស់នឹងបញ្ចូលជននោះទៅក្នុងឋានសួគ៌ទៅតាមទង្វើដែលគេបានសាង”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ូហ្ពាហ្ទះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ជាខ្ញុំបម្រើនិងជាអ្នកនាំសាររបស់ទ្រង់ ហើយអ៊ីសាជាខ្ញុំបម្រើនិងអ្នកនាំសាររបស់អល់ឡោះ និងជាពាក្យពេចន៍របស់ទ្រង់ដែលទ្រង់បានបញ្ជូនទៅកាន់ម៉ារយ៉ាំ ព្រមទាំងជាវិញ្ញាណមួយពីទ្រង់ ហើយពិតណាស់ ឋានសួគ៌មានពិត និងឋាននរកមានពិត នោះអល់ឡោះជាម្ចាស់នឹងបញ្ចូលជននោះទៅក្នុងឋានសួគ៌ទៅតាមទង្វើដែលគេបានសាង”។
Explanation
Benefits
ការរួមបញ្ចូលគ្នារវាងណាពីអ៊ីសា(លោកយេស៊ូ) និងណាពីមូហាំម៉ាត់ صلى الله عليهما وسلم ថាលោកទាំងពីរជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់ និងជាអ្នកនាំសាររបស់ទ្រង់ គឺចង់បញ្ជាក់ថា លោកទាំងពីរ គឺជាអ្នកនាំសារដែលមិននិយាយកុហក និងជាខ្ញុំបម្រើដែលមិនត្រូវគេគោរពសក្ការៈឡើយ។
បញ្ជាក់ពីឧត្តមភាពនៃជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ) ហើយវាអាចលុបលាងបាបកម្មនូវបាបកម្មទាំងឡាយ។ ជាការពិតណាស់ ជោគវាសនាចុងក្រោយរបស់អ្នកដែលមានជំនឿលើអល់ឡោះតែមួយ គឺឋានសួគ៌ ទោះបីជារូបគេបានប្រព្រឹត្តបាបកម្មខ្លះក៏ដោយ។
Attribution
Categories
Share hadeeth
Sharing options

