Prophetic Hadeeth Encyclopedia
Search and read verified Prophetic hadeeth translations, explanations, benefits, categories and source attribution.
Search the Hadeeth Encyclopedia
Smart instant results tolerate minor spelling mistakes, with every filter in one place.
Praiseworthy Morals
“បុគ្គលណាត្រូវគេសាកល្បងដោយឲ្យមានកូនស្រីច្រើននាក់ ហើយរូបគេបានធ្វើល្អចំពោះកូនៗទាំងនោះ ពួកនាងគឺជារនាំងការពារជននោះពីឋាននរក”។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ គាត់បាននិយាយថា៖ មានស្ដ្រីម្នាក់បានចូលមកជួបខ្ញុំដោយនាំកូនស្រីពីរនាក់មកជាមួយមកសុំទានខ្ញុំ តែខ្ញុំគ្មានអ្វីក្រៅពីផ្លែល្មើមួយផ្លែប៉ុណ្ណោះ។ ខ្ញុំក៏បានឲ្យផ្លែល្មើនោះទៅនាង ហើយនាងបានយកផ្លែល្មើនោះចែកឲ្យកូនស្រីទាំងព…
“សូមអល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាដល់បុរសម្នាក់ដែលមានការអធ្យាស្រ័យនៅពេលលក់ នៅពេលទិញ និងនៅពេលទារបំណុល”។
“មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹ…
“អ្នកដែលលាក់បាំងប្រការមិនល្អរបស់ខ្ញុំបម្រើអល់ឡោះនៅក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងលាក់បាំងប្រការមិនល្អរបស់ជននោះវិញនៅថ្ងៃបរលោក”។
“ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។
អំពី អាពូហ្សើរ ជុនទុប ពិន ជូណាហ្ទះ និង អាពូអាប់ទុលរ៉ោះម៉ាន មូអាស ពិន ជើហ្ពាល់ رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប…
“អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់
អំពី ស្ហាត់ហ្ទាត ពិន អោស رضي الله عنه បាននិយាយថា៖ ពីរប្រការដែលខ្ញុំចងចាំពីរ៉ស៊ូលុលឡោះ ﷺ ដែលបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់។ ហេតុនេះ នៅពេលពួកអ្នកសម្លាប់ ចូរពួកអ្នកសម្លាប់ដោយល្អប្រសើរ។ ហើយនៅពេលពួកអ្នកសំឡេះសត្វ(…
“ពិតណាស់ ក្នុងចំណោមប្រសាសន៍របស់ណាពីមុនៗដែលមនុស្សបានដឹងតៗគ្នានោះគឺ ប្រសិនបើអ្នកមិនចេះខ្មាសអៀនទេនោះ ចូរអ្នកធ្វើអ្វីតាមតែចិត្ដអ្នកចុះ”។
អំពី អាពូម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ ក្នុងចំណោមប្រសាសន៍រ…
“ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។ អ្នកមូស…

