“នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ
Choose an available translation of this Hadeeth
Hadeeth text
អំពី ស៊ូហែប رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ? ពួកគេឆ្លើយថា៖ តើទ្រង់មិនបានធ្វើឲ្យមុខរបស់ពួកយើងសហើយទេឬ? តើទ្រង់មិនបានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ និងបញ្ចៀសពួកយើងពីឋាននរកហើយទេឬ? នៅពេលនោះ ទ្រង់បានបើករបាំងចេញ ហើយគ្មានអ្វីមួយដែលគេផ្តល់ឲ្យពួកគេដែលពួកគេពេញចិត្ដជាងការមើលទៅកាន់ព្រះជាម្ចាស់របស់ពួកគេនោះឡើយ”។
Explanation
តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ?
អ្នកឋានសួគ៌ទាំងអស់បានឆ្លើយថា៖ តើទ្រង់មិនបានធ្វើឲ្យមុខរបស់ពួកយើងសហើយទេឬ? តើទ្រង់មិនបានបញ្ចូលពួកយើងទៅក្នុងឋានសួគ៌ និងបញ្ចៀសពួកយើងពីឋាននរកហើយទេឬ?
ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់ដករបាំងចេញ ហើយរបាំងរបស់ទ្រង់នោះ គឺពន្លឺ។ ហើយគ្មានអ្វីមួយដែលគេផ្តល់ឲ្យពួកគេដែលពួកគេពេញចិត្ដជាងការមើលទៅកាន់ព្រះជាម្ចាស់របស់ពួកគេនោះឡើយ។
Benefits
បរមសុខក្នុងឋានសួគ៌ដែលធំធេងជាងគេបំផុត គឺការដែលអ្នកមានជំនឿបានឃើញព្រះជាម្ចាស់របស់ខ្លួន។
អ្នកឋានសួគ៌ទាំងអស់ ទោះបីមានឋានៈខុសគ្នាក៏ដោយ ពួកគេនឹងបានឃើញព្រះជាម្ចាស់របស់ខ្លួន។
បញ្ជាក់ពីក្ដីសប្បុរសរបស់អល់ឡោះចំពោះអ្នកមានជំនឿទាំងឡាយ ដោយទ្រង់បានបញ្ចូលពួកគេទៅក្នុងឋានសួគ៌។
សារៈសំខាន់នៃការរួសរាន់ឆ្ពោះទៅកាន់ឋានសួគ៌តាមរយៈការសាងទង្វើកុសល និងការគោរពប្រតិបត្តិចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ﷺ ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

