“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ប្រសិនបើអ្នកចង់ ចូរអ្នកសូត្រចុះ៖ “فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ” (ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]
Explanation
{فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ}
(ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]
Benefits
ជំរុញឲ្យគោរពប្រតិបត្តិចំពោះអល់ឡោះ និងបោះបង់អំពើអាក្រក់ដើម្បីទទួលបាននូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសល។
អល់ឡោះជាម្ចាស់មិនបានបង្ហាញឲ្យយើងបានដឹងនូវរាល់អ្វីទាំងអស់ដែលមាននៅក្នុងឋានសួគ៌នៅក្នុងគម្ពីររបស់ទ្រង់ និងស៊ុណ្ណះណាពីរបស់ទ្រង់នោះឡើយ។ ពិតប្រាកដណាស់ អ្វីដែលយើងមិនបានដឹង គឺធំធេង និងអស្ចារ្យជាងអ្វីដែលយើងបានដឹងទៅទៀត។
បញ្ជាក់ពីភាពពេញលេញនៃបរមសុខក្នុងឋានសួគ៌ ហើយពិតណាស់ អ្នកនៅក្នុងឋានសួគ៌នឹងទទួលបាននូវក្តីរីករាយដោយគ្មានឡើយភាពអាប់អួរ ឬក្តីបារម្ភ។
ភាពសប្បាយរីករាយក្នុងលោកិយនេះ គឺបណ្តោះអាសន្នប៉ុណ្ណោះ។ ចំណែកឯបរលោកវិញ គឺល្អប្រសើរ និងស្ថិតស្ថេរជារៀងរហូត។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

