ហេតុនេះ តើពួកយើងធ្វើសច្ចាប្រណិធាននឹងលោកលើប្រការអ្វី? លោកបានមានប្រសាសន៍ថា៖ “គឺលើការគោរពសក្ការៈចំពោះអល់ឡោះ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ត្រូវប្រតិបត្តិសឡាតទាំងប្រាំពេល ហើយត្រូវគោរពតាមបញ្ជារបស់ទ្រង់ (លោកបានខ្សឹបប្រាប់ពាក្យមួយ) និងមិនសុំអ្វីពីមនុស្សលោកឡើយ”។
អំពី អាពូមូស្លីម អាល់ខាវឡានី បាននិយាយថា៖ អាល់ហាពីប អាល់អាមីន (ដោយសម្រាប់ខ្ញុំ គាត់គឺជាមនុស្សដែលជាទីស្រឡាញ់ និងគួរឱ្យទុកចិត្តសម្រាប់ខ្ញុំ)បានប្រាប់ខ្ញុំថា ពិតប្រាកដណាស់ អាហ្វ ពិន ម៉ាលិក អាល់អាស់ជើអ៊ី رضي الله عنه គាត់បាននិយាយថា៖ ពួកយើងធ្លាប់បានស្ថិតនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ដ…

