HadeethEnc · 1.9.0
“បុគ្គលណាដែលអល់ឡោះចង់ឲ្យគាត់បានល្អ ទ្រង់នឹងឲ្យគាត់ជួបប្រទះនូវទុក្ខលំបាកផេ្សងៗ(ដើម្បីសាកល្បងថា តើគាត់អត់ធ្មត់ ឬមិនអត់ធ្មត់)”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
មានន័យថា៖ អំពីអាពូហ៊ូរ៉យរ៉ោះ រទអ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលអល់ឡោះចង់ឲ្យគាត់បានល្អ ទ្រង់នឹងឲ្យគាត់ជួបប្រទះនូវទុក្ខលំបាកផេ្សងៗ(ដើម្បីសាកល្បងថា តើគាត់អត់ធ្មត់ ឬមិនអត់ធ្មត់)”។
02
Explanation
ណាពី សអវ លោកបានប្រាប់យើងថា ពិតណាស់អល់ឡោះជាម្ចាស់នៅពេលដែលទ្រង់ចង់ឲ្យនរណាម្នាក់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ គឺទ្រង់នឹងសាកល្បងរូបគេទាំងចំពោះខ្លួនប្រាណរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ព្រោះថាការសាកល្បងនោះ អាចធ្វើឲ្យអ្នកមានជំនឿវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តាមរយៈការបួងសួងទៅកាន់ទ្រង់ ជម្រុះចោលនូវបាបកម្មទាំងឡាយ ព្រមទាំងលើកឋានៈរបស់ពួកគេផងដែរ។
03
Benefits
ជាការពិតណាស់ អ្នកមានជំនឿនឹងត្រូវប្រឈមនឹងការសាកល្បងជាច្រើនប្រភេទ។
ការសាកល្បង អាចជាសញ្ញានៃក្តីស្រឡាញ់របស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ ដើម្បីទ្រង់លើកឋានៈសក្តិរបស់គេ តម្លើងឋានៈរបស់គេឲ្យបានខ្ពស់ និងជម្រុះចោលនូវបាបកម្មរបស់គេ។
ជំរុញឲ្យមានភាពអត់ធ្មត់នៅពេលជួបប្រទះគ្រោះផ្សេងៗ និងមិនត្រូវមានការតក់ស្លុតឡើយ។

Attribution
[رواه البخاري]
Categories
Share
Share hadeeth
Sharing options · 0 Total shares