Prophetic Hadeeth Encyclopedia
Search and read verified Prophetic hadeeth translations, explanations, benefits, categories and source attribution. Page 17.
Search the Hadeeth Encyclopedia
Smart instant results tolerate minor spelling mistakes, with every filter in one place.
Virtues and Manners
បើមានភាពទន់ភ្លន់នៅលើអ្វីមួយ ធ្វើឲ្យប្រការនោះកាន់តែល្អប្រសើរថែមទៀត។ ហើយប្រសិនបើគេដកភាពទន់ភ្លន់ចេញពីអ្វីមួយ ប្រការនោះនឹងកាន់តែអាប់ឱន”។
អំពី អាអ៊ីស្ហះ رضي الله عنها ភរិយារបស់ណាពី ﷺ, អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ បើមានភាពទន់ភ្លន់នៅលើអ្វ…
“ឱអាអ៊ីស្ហះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ ទ្រង់ស្រលាញ់ភាពទន់ភ្លន់។ ហើយទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវអ្វីដែលទ្រង់មិនផ្ដល់ដល់អ្នកហិង្សា និងអ្នកផេ្សងទៀត”។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអាអ៊ីស្ហះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទន់ភ្លន់ ទ្រង់ស្រលាញ់ភាពទន់ភ្លន់។ ហើយទ្រង់ផ្ដល់ឲ្យអ្នកដែលមានភាពទន់ភ្លន់នូវអ្វីដែលទ្រង់មិនផ្ដល់ដល់អ្នកហិង្សា និងអ្នកផ…
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាពេញចិត្តចំពោះខ្ញុំបម្រើ(របស់ទ្រង់)ដែលទទួលទានចំណីអាហារ ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះអាហារនោះ ឬទទួលទានទឹក ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះទឹកនោះ”។
“ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
“ពិតប្រាកដណាស់ នៅក្នុងខ្លួនរបស់អ្នកមានលក្ខណៈពីរយ៉ាងដែលអល់ឡោះស្រលាញ់ គឺការចេះត្រិះរិះ និងភាពខ្ជាប់ខ្ជួន”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់អាល់អាសាច់ អាសា…
“ពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលជាទីស្រលាញ់មកចំពោះខ្ញុំជាងគេនៃពួកអ្នក និងមានឋានៈជិតមកចំពោះខ្ញុំជាងគេក្នុងចំណោមពួកអ្នកនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេ។
អំពី ជើពៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលជាទីស្រលាញ់មកចំពោះខ្ញុំជាងគេនៃពួកអ្នក និងមានឋានៈជិតមកចំពោះខ្ញុំជាងគេក្នុងចំណោមពួកអ្នកនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយពិតណាស់ អ្នកដែលជាទីសម្អប់មកចំពោះខ្ញុំជាងគេន…
ជាការពិតណាស់ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។
ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖ “គឺការផ្តល់អាហារ ហើយនិងឲ្យសាឡាមដល់អ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ
អំពី អាពូមូសា رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា “ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ”។ គាត់បន្តថា៖ បន្ទាប់មក លោកបានសូត្រ៖ ﴿وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ…
“ពិតជាជោគជ័យហើយអ្នកដែលចូលសាសនាអ៊ីស្លាម ទទួលបានលាភសក្ការៈល្មមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព ហើយអល់ឡោះឲ្យរូបគេពេញចិត្ដចំពោះអ្វីដែលទ្រង់បានផ្ដល់ឲ្យនោះ”។
“ពិតប្រាកដណាស់ មានស្ដ្រីជាច្រើនបានមកប្ដឹងភរិយារបស់មូហាំម៉ាត់អំពីស្វាមីរបស់ខ្លួន។ អ្នកទាំងនោះមិនមែនជាមនុស្សល្អជាងគេនៃពួកអ្នកឡើយ”។
អំពី អ៊ីយ៉ាស ពិន អាប់ទុលឡោះ ពិន អាពូហ្ស៊ូហ្ពាប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំវាយដំស្រី្ដដែលជាខ្ញុំបម្រើរបស់អល់ឡោះ”។ ពេលនោះ អ៊ូមើរ បានមកជួបរ៉ស៊ូលុលឡោះ ﷺ ហើយនិយាយថា៖ ស្ដ្រីទាំងឡាយហ៊ានបំពានលើប្ដីរបស់ខ្លួន។ ខណៈនោះ រ៉ស៊ូលុលឡោះ ﷺ ក៏…

