ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖ “គឺការផ្តល់អាហារ ហើយនិងឲ្យសាឡាមដល់អ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖ “គឺការផ្តល់អាហារ ហើយនិងឲ្យសាឡាមដល់អ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។
Explanation
ទីមួយ៖ គឺការចូលចិត្តផ្តល់អាហារដល់ជនក្រីក្រ ហើយចូលក្នុងចំណុចនេះដែររួមមាន ការបរិច្ចាគទាន ការផ្តល់អំណោយ ការទទួលភ្ញៀវ និងការរៀបចំពិធីជប់លៀង(ជើមូវ៉ាន់) ហើយការផ្តល់អាហារកាន់តែទទួលបានផលបុណ្យច្រើនក្នុងពេលដែលមានភាពអត់ឃ្លាន និងអាហារឡើងថ្លៃ ។
ទីពីរ៖ ឲ្យសាឡាមដល់ជនមូស្លីមគ្រប់រូប មិនថាយើងស្គាល់ ឬមិនស្គាល់នោះឡើយ។
Benefits
ការឲ្យសាឡាមចំពោះគ្នា និងការផ្តល់អាហារ គឺជាទង្វើល្អបំផុតមួយក្នុងសាសនាអ៊ីស្លាម ព្រោះតែគុណតម្លៃរបស់វា និងតម្រូវការរបស់មនុស្សចំពោះវានៅគ្រប់ពេលវេលា។
តាមរយៈប្រការទាំងពីរនេះ គឺគេបានធ្វើល្អទាំងតាមរយៈពាក្យសម្តីនិងកាយវិការ ដែលវាជាទម្រង់ពេញលេញបំផុតនៃការធ្វើល្អ។
ទង្វើទាំងនេះជាប់ទាក់ទងនឹងទំនាក់ទំនងរវាងជនមូស្លីមនិងជនមូស្លីម ហើយមានទង្វើផ្សេងទៀតដែលជាប់ទាក់ទងនឹងទំនាក់ទំនងរវាងមនុស្សនិងអល់ឡោះជាម្ចាស់។
ការចាប់ផ្តើមឲ្យសាឡាមមុន គឺសម្រាប់តែរវាងជនមូស្លីមប៉ុណ្ណោះ។ ដូចនេះ គេមិនអាចផ្តើមឲ្យសាឡាមមុនទៅកាន់អ្នកគ្មានជំនឿ(កាហ្វៀរ)ឡើយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

