“ឱអាប់ហ្ពាស! ឱឪពុកមារបស់រ៉ស៊ូលុលឡោះ! ចូរអ្នកសុំពីអល់ឡោះនូវភាពសុខសាន្ត ទាំងក្នុងលោកិយ និងថ្ងៃបរលោក”។
អំពី អាល់អាប់ហ្ពាស ពិន អាប់ទុលមុតត៏ឡឹប رضي الله عنه បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្រៀនខ្ញុំពីអ្វីមួយដើម្បីឲ្យខ្ញុំសុំទៅចំពោះអល់ឡោះជាម្ចាស់។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសុំពីអល់ឡោះនូវភាពសុខសាន្ត”។ ជាច្រើនថ្ងៃក្រោយមក ខ្ញុំបានទៅជួបលោកម្ដងទៀត ហើយនិយាយថ…

