”កាលពីជំនាន់មុនពួកអ្នក មានបុរសម្នាក់មានរបួស។ ដោយភាពគ្មានអំណត់ បុរសនោះក៏បានយកកាំបិតមកកាត់ដៃរបស់ខ្លួន។ ពេលនោះ ឈាមនៅតែហូរមក រហូតដល់គាត់បានស្លាប់។ អល់ឡោះបានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងប្រញាប់ប្រញាល់មករកយើងដោយខ្លួនឯង។ ដូចនេះ យើងហាមឃាត់រូបគេមិនឱ្យចូលឋានសួគ៌ឡើយ”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាល់ហាសាន់ បាននិយាយថា៖ ជុនទុប ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយប្រាប់ពួកយើងនៅក្នុងម៉ាស្ជិតនេះ។ ពួកយើងមិនដែលភ្លេចឡើយតាំងពីគាត់បាននិយាយប្រាប់ពួកយើង ហើយពួកយើងក៏មិនខ្លាចថា ជុនទុបនិយាយកុហកទៅលើរ៉ស៊ូលុលឡោះ ﷺ នោះដែរ។ គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ”កាលពីជំនាន់មុនពួកអ្នក មានបុរសម្នាក់មានរបួស។ ដោយភាពគ្មានអំណត់ បុរសនោះក៏បានយកកាំបិតមកកាត់ដៃរបស់ខ្លួន។ ពេលនោះ ឈាមនៅតែហូរមក រហូតដល់គាត់បានស្លាប់។ អល់ឡោះបានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងប្រញាប់ប្រញាល់មករកយើងដោយខ្លួនឯង។ ដូចនេះ យើងហាមឃាត់រូបគេមិនឱ្យចូលឋានសួគ៌ឡើយ”។
Explanation
Benefits
រំលឹកពីប្រវត្តិរបស់ប្រជាជាតិជំនាន់មុនៗដើម្បីយកធ្វើជាមេរៀន។
អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ពីការគោរពសិទ្ធិរបស់អល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះភាវៈទាំងឡាយ ដោយទ្រង់បានហាមឃាត់ពួកគេមិនឱ្យសម្លាប់ខ្លួនឯង ព្រោះថា ជីវិត គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់។
ហាមឃាត់រាល់មូលហេតុទាំងឡាយដែលអាចនាំទៅរកការសម្លាប់ខ្លួនឯង និងព្រមានយ៉ាងធ្ងន់ធ្ងរពីទង្វើបែបនេះ។
អ៊ិពនូហាជើរ បាននិយាយ៖ នេះបង្ហាញថា បុរសនោះកាត់ដៃខ្លួនឯងដោយមានបំណងចង់សម្លាប់ខ្លួន មិនមែនក្នុងគោលបំណងដើម្បីព្យាបាលដែលទំនងជាមានប្រយោជន៍នោះទេ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

