“ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ការប្រើមន្ដអាគម ការសម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែដោយស្របច្បាប់ ការស៊ីប្រាក់ការ ការស៊ីទ្រព្យកេ្មងកំព្រា ការរត់ចោលសមរភូមិក្នុងពេលជួបសត្រូវ និងការចោទប្រកាន់ស្ដ្រីមានជំនឿដែលស្អាតស្អំ បរិសុទ្ធ ថាប្រព្រឹត្តអំពើហ្ស៊ីណា”។
Explanation
ទីមួយ៖ ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ៖ ដោយការទទួលស្គាល់ថា អល់ឡោះជាម្ចាស់ទ្រង់មានដៃគូ ទោះអ្នកនោះជាអ្វីក៏ដោយ ហើយគេថ្វាយនូវការគោរពសក្ការៈណាមួយក្នុងចំណោមការគោរពសក្ការៈទាំងឡាយទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់។ ណាពី ﷺ លោកបានចាប់ផ្តើមដំបូងគេនឹងប្រការស្ហ៊ីរិក ព្រោះវាជាអំពើបាបដែលធំធេងជាងគេបំផុត។
ទី២៖ ការប្រើមន្ដអាគម៖ សំដៅលើចំណងខ្សែគាថា ការស្តោះផ្លុំ ថ្នាំ និងផ្សែង ដែលវាជះឥទ្ធិពលដល់រាងកាយរបស់អ្នកដែលត្រូវមន្តអាគមនោះ ហើយអាចបណ្តាលឲ្យស្លាប់ ឬមានជំងឺ ឬធ្វើឲ្យបែកបាក់រវាងប្ដីប្រពន្ធជាដើម។ វាជាអំពើរបស់ស្ហៃតន(បិសាច)។ ភាគច្រើននៃអំពើទាំងនេះអាចសម្រេចបានតាមរយៈការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងបញ្ជិតខ្លួនទៅកាន់វិញ្ញាណអាក្រក់ដោយអ្វីមួយដែលពួកវាចូលចិត្ត។
ទី៣៖ សម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែមានមូលហេតុត្រឹមត្រូវស្របតាមច្បាប់បញ្ញត្តិឥស្លាម ហើយត្រូវអនុវត្តដោយអ្នកច្បាប់។
ទី៤៖ ពាក់ព័ន្ធនឹងប្រាក់ការ ដោយការស៊ីប្រាក់ការ ឬវិធីផ្សេងទៀតដែលជាការទាញយកប្រយោជន៍អំពីវា។
ទី៥៖ រំលោភលើទ្រព្យសម្បតិ្តកេ្មងកំព្រា(សំដៅលើក្មេងកំព្រាដែលឪពុកស្លាប់ចោលទាំងដែលគេមិនទាន់ពេញវ័យ)។
ទី៦៖ រត់គេចពីសមរភូមិប្រយុទ្ធជាមួយនឹងពួកគ្មានជំនឿ។
ទី៧៖ ចោទប្រកាន់ស្ត្រីមានសេរីភាពដែលស្អាតស្អំ បរិសុទ្ធ ថាបានប្រព្រឹត្តអំពើហ្ស៊ីណា ហើយក៏ដូចគ្នាដែរ ការចោទប្រកាន់ចំពោះបុរស។
Benefits
អនុញ្ញាតឱ្យសម្លាប់ជីវិត ប្រសិនបើមានទទួលបានសិទ្ធិស្របច្បាប់ដូចជា ការអនុវត្តច្បាប់ជីវិតសងដោយជីវិត(គីសស្ស) ការរបូតចេញពីសាសនា(មួរតាត់) ការប្រព្រឹត្តអំពើហ្ស៊ីណាចំពោះអ្នកដែលមានប្តីប្រពន្ធរួច ដោយត្រូវអនុវត្តដោយអ្នកកាន់ច្បាប់អ៊ីស្លាម។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

