លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)
Choose an available translation of this Hadeeth
Hadeeth text
អំពី អាល់មូហ្គីរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់បានធ្វើដំណើរជាមួយណាពី ﷺ នៅក្នុងការធ្វើដំណើរមួយ ហើយខ្ញុំបានឱនចុះដើម្បីដោះស្បែកជើងរបស់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)”។ បន្ទាប់មក លោកក៏ជូតលើស្បែកជើងទាំងពីរនោះ។
Explanation
Benefits
ត្រូវជូតតែមួយដងប៉ុណ្ណោះ ដោយផ្សើមដៃនឹងទឹក រួចយកទៅជូតនៅផ្នែកខាងលើនៃស្បែកជើងឃ្លុបនោះ មិនមែនផ្នែកខាងក្រោមទេ។
លក្ខខណ្ឌសម្រាប់ការជូតលើស្បែកជើងឃ្លុបគឺ ត្រូវពាក់ស្បែកជើងឃ្លុបនោះបន្ទាប់ពីយកវូហ្ទុគ្រប់លក្ខណៈដោយបានលាងជើងទាំងពីរដោយទឹក, ស្បែកជើងឃ្លុបនោះត្រូវតែមានភាពជ្រះស្អាត, ស្បែកជើងឃ្លុបនោះត្រូវគ្របជិតកន្លែងដែលចាំបាច់ត្រូវលាងនៃជើង, ការជូតនេះអាចធ្វើបានចំពោះតែហាហ្ទាសតូច(យកទឹកវូហ្ទុ)ប៉ុណ្ណោះ ហើយមិនអាចធ្វើបានចំពោះការងូតទឹកជូនុបសម្អាតពីហាហ្ទេសធំ ឬអ្វីដែលតម្រូវឱ្យងូតទឹកឡើយ, ការជូតត្រូវស្ថិតក្នុងរយៈពេលកំណត់តាមច្បាប់សាសនាអ៊ីស្លាម ពោលគឺមួយថ្ងៃមួយយប់សម្រាប់អ្នកមិនធ្វើដំណើរ និងបីថ្ងៃបីយប់សម្រាប់អ្នកធ្វើដំណើរ។
រាល់អ្វីដែលអាចគ្របជិតជើងទាំងពីរ ដូចជាស្រោមជើងជាដើម គឺប្រៀបដូចទៅនឹងករណីស្បែកជើងឃ្លុបដែរ។ ដូចនេះ គេអនុញ្ញាតឲ្យជូតលើវាបាន(ដោយមិនបាច់ដោះស្រោមជើងដើម្បីលាងជើងឡើយ)។
នេះបង្ហាញពីសីលធម៌ល្អ និងការបង្រៀនដ៏ល្អរបស់ណាពី ﷺ ខណៈដែលលោកបានហាម អាល់មូហ្គីរ៉ោះមិនឱ្យដោះស្បែកជើងរបស់លោក និងបានពន្យល់ហេតុផលដល់គាត់ថា គឺដោយសារតែលោកបានពាក់វានៅពេលជើងទាំងពីរមានភាពជ្រះស្អាត(យកទឹកវូហ្ទុរួច) ដើម្បីឱ្យគាត់ស្ងប់ចិត្ត និងដឹងពីក្បួនច្បាប់អ៊ីស្លាម។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

