“ចូរពួកអ្នកកុំស្លៀកសូត្រទន់ និងកុំស្លៀកសូត្រគ្រើម។ ហើយចូរពួកអ្នកកុំផឹកទឹកនៅក្នុងសម្ភារៈធ្វើពីមាសនិងប្រាក់ និងកុំទទួលទានអាហារនៅក្នុងថាសដែលធ្វើពីសារធាតុទាំងពីរនេះ ព្រោះវាគឺសម្រាប់ពួកគេ(អ្នកគ្មានជំនឿ)នៅក្នុងលោកិយ ហើយសម្រាប់ពួកយើង(អ្នកមូស្លីម)នៅថ្ងៃបរលោក”។
អំពី អាប់ទុលរ៉ោះម៉ាន ពិន អាពីឡៃឡា ថា៖ ពិតណាស់ នៅពេលដែលពួកគាត់នៅជាមួយ ហ៊ូហ្សៃហ្វះ។ ហ៊ូហ្សៃហ្វះក៏បានសុំទឹកផឹក។ ពេលនោះ មានអ្នកគោរពអគ្គី(ម៉ាជូស៊ី)ម្នាក់បានឲ្យទឹកគាត់ផឹក។ នៅពេលដែលគេហុចកែវទឹកនោះឲ្យគាត់ គាត់ក៏គ្រវែងវាចោល ហើយនិយាយថា៖ ប្រសិនបើខ្ញុំមិនបានហាមឃាត់វាច្រើនជាងម្តង ឬពី…

