“គេមិនអនុញ្ញាតឲ្យបុរសម្នាក់បោះបង់ចោល(មិននិយាយរក)បងប្អូនរបស់ខ្លួនលើសពីបីថ្ងៃឡើយ ដោយពេលពួកគេជួបគ្នា ម្នាក់បែរមុខទៅខាងនេះ ម្នាក់ទៀតបែរមុខទៅខាងនោះ។ ហើយអ្នកដែលល្អបំផុតនៃពួកគេ គឺអ្នកដែលផ្តើមឲ្យសាឡាមមុន”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូអៃយ៉ូប អាល់អាន់សរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេមិនអនុញ្ញាតឲ្យបុរសម្នាក់បោះបង់ចោល(មិននិយាយរក)បងប្អូនរបស់ខ្លួនលើសពីបីថ្ងៃឡើយ ដោយពេលពួកគេជួបគ្នា ម្នាក់បែរមុខទៅខាងនេះ ម្នាក់ទៀតបែរមុខទៅខាងនោះ។ ហើយអ្នកដែលល្អបំផុតនៃពួកគេ គឺអ្នកដែលផ្តើមឲ្យសាឡាមមុន”។
Explanation
ហើយអ្នកដែលប្រសើរជាងគេក្នុងចំណោមភាគីជម្លោះទាំងពីរ គឺអ្នកដែលព្យាយាមផ្សះផ្សាជម្លោះ ហើយផ្តើមឲ្យសាឡាមទៅភាគីម្ខាងទៀតមុន។ ការបោះបង់គ្នាត្រង់ចំណុចនេះ គឺសំដៅលើការបោះបង់គ្នាដើម្បីតែខ្លួនឯង។ ចំណែកឯប្រសិនបើការបោះបង់គ្នាក្នុងនាមអល់ឡោះ ដូចជាការបោះបង់មិននិយាយរកពួកដែលប្រព្រឹត្តល្មើស អ្នកដែលធ្វើប្រការពិតអះ(ប្រការបង្កើតថ្មីក្នុងសាសនា) ឬគូកនដែលមិនល្អនោះ គឺមិនមានការកំណត់ពេលនោះឡើយ។ តាមពិត គឺគេត្រូវពិនិត្យមើលលើផលប្រយោជន៍ពីការបោះបង់គ្នានោះ ហើយវាបាត់បង់ទៅវិញ នៅពេលណាដែលពួកគេព្រមបញ្ឈប់ទង្វើទាំងនោះដែរ។
Benefits
ឧត្តមភាពនៃការឲ្យសាឡាម ដោយវាអាចជម្រះនូវអ្វីដែលមាននៅក្នុងខ្លួន ហើយវាជាសញ្ញាបញ្ជាក់ពីក្តីស្រឡាញ់។
ការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះភាពជាបងប្អូន និងការស្រឡាញ់រាប់អានគ្នារវាងពួកគេ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

