HadeethEnc · 1.9.0
“ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
02
Explanation
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ សីលធម៌ល្អអាចធ្វើនាំឲ្យបុគ្គលម្នាក់ឈានដល់ឋានៈអ្នកដែលបួសពេលថ្ងៃ និងក្រោកសឡាតពេលយប់ជាប្រចាំ។ សីលធម៌ល្អនោះ គឺការធ្វើអំពើល្អ និយាយពាក្យសម្តីដែលល្អៗ មានទឹកមុខញញឹម និងមិនបង្កបញ្ហាដល់អ្នកដទៃ ថែមទាំងទ្រទាំចំពោះការបង្កបញ្ហាពីអ្នកដទៃផងដែរ។
03
Benefits
ភាពធំធេងនៃការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះការដុសខាត់សីលធម៌និងភាពល្អឥតខ្ចោះរបស់វា។
បង្ហាញពីឧត្តមភាពនៃសីលធម៌ល្អ រហូតដល់វាធ្វើឲ្យខ្ញុំបម្រើអល់ឡោះឈានដល់ឋានៈអ្នកដែលបួសមិនឈប់ និងអ្នកដែលក្រោកសឡាតពេលយប់ដោយមិនហត់។
ការបួសនៅពេលថ្ងៃ និងការក្រោកសឡាតនៅពេលយប់(គីយ៉ាមុលឡៃល៍) គឺជាទង្វើពីរដែលមនុស្សមានការលំបាកក្នុងការប្រតិបត្តិវា។ អ្នកដែលមានសីលធម៌ល្អអាចឈានដល់ឋានៈឬកម្រិតជនទាំងពីរប្រភេទនេះដោយសារតែប្រឹងជម្នះខ្លួនទៅកាន់ការមានទំនាក់ទំនងដ៏ល្អ។

Attribution
[رواه أبو داود وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares