“ពិតប្រាកដណាស់ ខ្ញុំមិនបានសុំឲ្យពួកអ្នកស្បថដោយចោទប្រកាន់ចំពោះពួកអ្នកនោះទេ។ ក៏ប៉ុន្ដែ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលើកសរសើរពីពួកអ្នកនៅចំពោះមុខម៉ាឡាអ៊ីកាត់ទាំងឡាយ”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី បាននិយាយថា៖ មូអាវីយ៉ះ បានចេញមកជួបនឹងក្រុមមួយដែលកំពុងជួបជុំគ្នានៅក្នុងម៉ាស្ជិត។ ពេលនោះ គាត់ក៏សួរថា៖ តើអ្វីទៅដែលធ្វើឲ្យពួកអ្នកមកអង្គុយជុំគ្នា(នៅទីនេះ)? ពួកគេបានឆ្លើយថា៖ ពួកយើងអង្គុយហ្ស៊ីកៀរទៅចំពោះអល់ឡោះជាម្ចាស់។ គាត់បានសួរទៀតថា៖ តើហ៊ានស្បថនឹងអល់ឡ…

