“បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ចំនួន១០ដង
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូអៃយ៉ូប رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រថា៖
"لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ"
(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ចំនួន១០ដង រូបគេ(នឹងទទួលផលបុណ្យ)ដូចជាអ្នកដែលដោះលែងទាសករបួននាក់ដែលល្អបំផុតនៃកូនចៅណាពីអ៊ីស្មាអែលដូច្នោះដែរ”។
Explanation
"لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ"
(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ដែលមានអត្ថន័យថា៖ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ហ៊ីរិកចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិដ៏ពេញលេញ ជាអ្នកដែលសក្តិសមនឹងកោតសរសើរ ព្រមជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង ពុំមែនសម្រាប់អ្នកណាក្រៅពីទ្រង់ឡើយ។ ហើយពិតណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពបំផុតដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ជនណាហើយដែលសូត្រនូវហ្ស៊ីកៀរដ៏ធំធេងនេះចំនួន១០ដងក្នុងមួយថ្ងៃ រូបគេនឹងទទួលផលបុណ្យដូចជាអ្នកដែលដោះលែងទាសករចំនួនបួននាក់ដែលល្អបំផុតនៃកូនចៅណាពីអ៊ីស្មាអែល កូនប្រុសណាពីអ៊ីព្រហ៊ីម អាឡៃហ៊ីម៉ាស្សាឡាម ដូច្នោះដែរ ហើយការដែលគេជ្រើសយកកូនចៅណាពីអ៊ីស្មាអែល ពីព្រោះពួកគេមានលក្ខណៈឧត្តុង្គឧត្តមជាងអ្នកដទៃ។
Benefits
ផលបុណ្យដែលទទួលបាននេះ គឺសម្រាប់អ្នកដែលបានសូត្រវា ទោះជាគេសូត្រជាប់គ្នាក្នុងពេលតែមួយ ឬសូត្រដាច់ៗពីគ្នាក៏ដោយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

