“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាល់អាហ្គើរ رضي الله عنه ដែលជាសហាហ្ពាត់ម្នាក់របស់ណាពី ﷺ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។
Explanation
Benefits
ការសារភាពកំហុស គឺទូទៅ ទាំងចំពោះការប្រព្រឹត្តប្រការដែលច្បាប់ហាមឃាត់និងអំពើបាបកម្ម និងទាំងចំពោះការធ្វេសប្រហែសក្នុងការបំពេញកាតព្វកិច្ច។
ភាពជ្រះថ្លា(អៀខ្លើស)ក្នុងការសារភាពកំហុស គឺជាលក្ខខណ្ឌចាំបាច់មួយសម្រាប់ការទទួលយកការសារភាពកំហុសនោះ។ ហេតុនេះ ជនណាដែលបោះបង់អំពើបាបដោយសារហេតុផលផ្សេងក្រៅពីអល់ឡោះ គឺមិនត្រូវបានចាត់ទុកថាជាអ្នកដែលសារភាពកំហុសឡើយ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ចំពោះការសារភាពកំហុស(តាវហ្ពាត់) គឺមានបីលក្ខខណ្ឌ៖ ឈប់ប្រព្រឹត្តអំពើអាក្រក់នោះ, សោកស្ដាយចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត, ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងមិនវិលត្រឡប់ទៅប្រព្រឹត្តអំពើនោះម្ដងទៀតជាដាច់ខាត។ ប្រសិនបើអំពើអាក្រក់នោះមានជាប់ទាក់ទងនឹងមនុស្ស នោះមានលក្ខខណ្ឌទីបួនមួយទៀតគឺ៖ បង្វិលសិទ្ធិនោះទៅម្ចាស់ដើមវិញ ឬសុំការលើកលែងទោសពីអ្នកដែលគេបានប្រព្រឹត្តខុសទៅលើនោះ។
គួរបញ្ជាក់ថា ការសារភាពកំហុសរបស់ណាពី ﷺ គឺមិនមែនដោយសារតែលោកប្រព្រឹត្តអំពើបាបណាមួយនោះទេ ប៉ុន្តែវាបង្ហាញពីភាពជាខ្ញុំបម្រើដ៏ពេញលេញបំផុតរបស់លោក ការនឹករលឹកជានិច្ចចំពោះអល់ឡោះ ការដឹងគុណចំពោះសិទ្ធិដ៏ធំធេងរបស់ទ្រង់ ព្រោះភាពខ្វះខាតរបស់មនុស្សក្នុងការថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ គឺតែងតែកើតមាន ទោះបីជាគេខំប្រឹងយ៉ាងណាក៏ដោយ។ វាក៏ជាគំរូសម្រាប់ប្រជាជាតិរបស់លោកដើម្បីអនុវត្តតាមផងដែរ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

