“ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយចេញពីរូបគេជាមិនខាន។ ប្រសិនបើគេសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា) នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយបាត់ចេញពីរូបគេ។
អំពី ស៊ូឡៃម៉ាន ពិន ស៊ូរ៉ត់ رضي الله عنه បាននិយាយថា៖ ខ្ញុំបានអង្គុយជាមួយណាពី ﷺ ។ ខណៈនោះ មានបុរសពីរនាក់ជេរប្រមាថគ្នា។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរមុខឡើងក្រហម សរសៃកឡើងប៉ោង។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមា…

