“ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយចេញពីរូបគេជាមិនខាន។ ប្រសិនបើគេសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា) នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយបាត់ចេញពីរូបគេ។
Choose an available translation of this Hadeeth
Hadeeth text
អំពី ស៊ូឡៃម៉ាន ពិន ស៊ូរ៉ត់ رضي الله عنه បាននិយាយថា៖ ខ្ញុំបានអង្គុយជាមួយណាពី ﷺ ។ ខណៈនោះ មានបុរសពីរនាក់ជេរប្រមាថគ្នា។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរមុខឡើងក្រហម សរសៃកឡើងប៉ោង។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយចេញពីរូបគេជាមិនខាន។ ប្រសិនបើគេសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា) នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយបាត់ចេញពីរូបគេ។ ហេតុនេះ ពួកគេក៏បានប្រាប់បុរសនោះថា៖ ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសុំពីអល់ឡោះឲ្យទ្រង់បញ្ចៀសពីស្ហៃតន”។ ពេលនោះ បុរសនោះបាននិយាយថា៖ តើខ្ញុំឆ្កួតឬ?
Explanation
ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ខ្ញុំពិតជាដឹងនូវពាក្យមួយដែលប្រសិនបើបុរសដែលកំពុងខឹងនេះសូត្រវា នោះកំហឹងរបស់គេនឹងរសាយបាត់ជាមិនខាន។ ប្រសិនបើបុរសនោះសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា)។
ពួកគេក៏បានប្រាប់ទៅបុរសនោះថា៖ ពិតណាស់ ណាពី ﷺ បានមានប្រសាសន៍ថា៖ ចូរអ្នកសុំពីអល់ឡោះឲ្យទ្រង់បញ្ចៀសពីស្ហៃតន។
ពេលនោះ បុរសនោះបានតបថា៖ តើខ្ញុំឆ្កួតឬ? ដោយគាត់គិតថា មានតែមនុស្សឆ្កួតទេដែលមិនសុំពីអល់ឡោះឲ្យបញ្ចៀសពីស្ហៃតននោះ។
Benefits
កំហឹង គឺមកពីស្ហៃតន។
បង្គាប់ប្រើឱ្យសុំពីអល់ឡោះឲ្យបញ្ចៀសពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសានៅពេលមានកំហឹង។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ﴿وَإِمَّا يَنْزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ﴾ (ហើយប្រសិនបើមានការញុះញង់ពីស្ហៃតនកើតមានចំពោះអ្នក ចូរអ្នកសុំពីអល់ឡោះឱ្យបញ្ចៀសឱ្យឆ្ងាយ(ពីវា)។
ព្រមានអំពីការជេរប្រមាថគ្នា និងដាក់បណ្តាសាគ្នា ព្រោះវានាំទៅរកការបំផ្លាញទំនាក់ទំនងរវាងមនុស្ស។
ពាំនាំដំបូន្មានល្អដល់អ្នកដែលមិនបានឮដើម្បីឱ្យពួកគេទទួលបានប្រយោជន៍ពីពាក្យទូន្មាននោះ។
ណាពី ﷺ លោកបានព្រមានពីកំហឹង ព្រោះវានាំទៅរកប្រការអាក្រក់ និងការធ្វើអ្វីដោយមិនគិត។ ណាពី ﷺ លោកមិនខឹងឡើយ លើកលែងតែមានការរំលោភបំពានលើច្បាប់របស់អល់ឡោះប៉ុណ្ណោះ ដែលនេះជាការខឹងដែលត្រូវបានគេកោតសរសើរ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បានពន្យល់ថា ពាក្យសម្តីរបស់បុរសនោះ “តើខ្ញុំឆ្កួតឬ?”៖ អាចថាអ្នកនិយាយនេះជាមនុស្សពុតត្បុត ឬជាជនជាតិអារ៉ាប់ជនបទដែលមិនសូវមានការអប់រំ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

