“ចូរពួកអ្នកកុំជេរខ្យល់។ ប្រសិនបើពួកអ្នកឃើញអ្វីដែលពួកអ្នកមិនពេញចិត្ដ ចូរពួកអ្នកសូត្រថា៖ اللَّهُمَّ إنَّا نَسْأَلُكَ مِنْ خَيْرِ هذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وخَيْرِ مَا أُمِرَتْ بِهِ وَنَعُوذُ بِكَ مِنْ شَرِّ هذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងសុំពីទ្រង់នូវប្រការល្អពីខ្យល់នេះ ប្រការល្អពីអ្វីដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែលវាត្រូវបានគេបញ្ជា។ ហើយពួកយើងសុំពីទ្រង់មេត្ដាបញ្ជៀសពួកយើងពីប្រការអាក្រក់នៃខ្យល់នេះ ប្រការអាក្រក់នៃអ្វីដែលមាននៅក្នុងវា និងប្រការអាក្រក់នៃអ្វីដែលវាត្រូវបានគេបញ្ជា)”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ូពៃ ពិន ការអាប់ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំជេរខ្យល់។ ប្រសិនបើពួកអ្នកឃើញអ្វីដែលពួកអ្នកមិនពេញចិត្ដ ចូរពួកអ្នកសូត្រថា៖
اللَّهُمَّ إنَّا نَسْأَلُكَ مِنْ خَيْرِ هذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وخَيْرِ مَا أُمِرَتْ بِهِ وَنَعُوذُ بِكَ مِنْ شَرِّ هذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងសុំពីទ្រង់នូវប្រការល្អពីខ្យល់នេះ ប្រការល្អពីអ្វីដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែលវាត្រូវបានគេបញ្ជា។ ហើយពួកយើងសុំពីទ្រង់មេត្ដាបញ្ជៀសពួកយើងពីប្រការអាក្រក់នៃខ្យល់នេះ ប្រការអាក្រក់នៃអ្វីដែលមាននៅក្នុងវា និងប្រការអាក្រក់នៃអ្វីដែលវាត្រូវបានគេបញ្ជា)”។
Explanation
Benefits
ត្រូវវិលទៅរកអល់ឡោះជាម្ចាស់ និងសុំឲ្យទ្រង់បញ្ចៀសពីប្រការអាក្រក់នៃអ្វីដែលទ្រង់បានបង្កើត។
ខ្យល់អាចត្រូវបានគេបញ្ជាឱ្យនាំមកនូវប្រការល្អ ហើយក៏អាចត្រូវបានគេបញ្ជាឱ្យនាំមកនូវប្រការអាក្រក់ផងដែរ។
អ៊ិពនូហ្ពាស បាននិយាយថា៖ ការជេរប្រទេចខ្យល់ គឺជាអំពើបាបមួយ ព្រោះវាត្រូវបានគេបង្កើត និងត្រូវបានគេគ្រប់គ្រង។ គេបញ្ជូនវាដោយនាំមកនូវប្រការល្អ និងប្រការអាក្រក់។ ដូចនេះ គេមិនអនុញ្ញាតឲ្យជេរប្រទេចវាឡើយ ហើយមិនត្រូវនិយាយថា៖ សូមអល់ឡោះដាក់បណ្តាសាខ្យល់ ឬសូមអល់ឡោះកម្ទេចខ្យល់ ឬអល់ឡោះមិនផ្តល់ពរជ័យដល់ខ្យល់នេះ ឬពាក្យស្រដៀងគ្នានេះ។ ផ្ទុយទៅវិញ អ្នកមានជំនឿត្រូវធ្វើតាមអ្វីដែលណាពី ﷺ លោកបានណែនាំ។
ដោយធៀបជាមួយនឹងខ្យល់នេះ គេក៏ហាមឃាត់ផងដែរចំពោះការជេរប្រទេច និងរិះគន់ចំពោះអាកាសធាតុក្តៅ ត្រជាក់ ព្រះអាទិត្យ ធូលីដី និងអ្វីផ្សេងទៀត ដែលជាការបង្កើតរបស់អល់ឡោះ និងជាការគ្រប់គ្រងរបស់ទ្រង់។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

