Prophetic Hadeeth Encyclopedia
Search and read verified Prophetic hadeeth translations, explanations, benefits, categories and source attribution.
Search the Hadeeth Encyclopedia
Smart instant results tolerate minor spelling mistakes, with every filter in one place.
Merit of the Companions
ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ
អំពី ជុនទប់ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ប្រាំថ្ងៃមុនពេលលោកទទួលមរណភាពថា៖ “ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជា…
អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍អំពីពួកអាន់សរថា៖ “គ្មានអ្នកណាស្រឡាញ់ពួកគេឡើយ លើកលែងតែអ្នកដែលមានជំនឿ ហើយក៏គ្មានអ្នកណាស្អប់ពួកគេដែរ លើកលែងតែជនពុតត្បុត។ ជនណាហើយស្រឡាញ់ពួកគេ នោះអល់ឡោះនឹងស្រឡាញ់ជននោះ។ ហើយជនណាដែលស្អប់ពួកគេ អល់ឡោះក៏នឹងស្អប់ជននោះដែរ”។
អំពី អាល់ហ្ពារ៉ក رضي الله عنه អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍អំពីពួកអាន់សរថា៖ “គ្មានអ្នកណាស្រឡាញ់ពួកគេឡើយ លើកលែងតែអ្នកដែលមានជំនឿ ហើយក៏គ្មានអ្នកណាស្អប់ពួកគេដែរ លើកលែងតែជនពុតត្បុត។ ជនណាហើយស្រឡាញ់ពួកគេ នោះអល់ឡោះនឹងស្រឡាញ់ជននោះ។ ហើយជនណាដែលស្អប់ពួកគេ អល់ឡោះក៏នឹងស្អប់ជនន…
“ខ្ញុំនឹងប្រគល់ទង់ជ័យនេះឲ្យទៅបុរសម្នាក់ដែលស្រលាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះនឹងផ្តល់ជ័យជម្នះតាមរយៈស្នាដៃរបស់គេ
អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍នៅថ្ងៃសង្រ្គាមខយពើរថា៖ “ខ្ញុំនឹងប្រគល់ទង់ជ័យនេះឲ្យទៅបុរសម្នាក់ដែលស្រលាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះនឹងផ្តល់ជ័យជម្នះតាមរយៈស្នាដៃរបស់គេ"។ អ៊ូមើរ ពិន អាល់ខត្តប បាននិយាយថា៖ ខ្ញុំមិនដែលចង់ក្លា…
“មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។
“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។
អំពី អាល់អៀរហ្ពាទ ពិន សារីយ៉ះ رضي الله عنه បាននិយាយថា៖ នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានក្រោកឈរនៅចំពោះមុខពួកយើង ហើយលោកបានផ្តល់ដំបូន្មានដ៏មានអត្ថន័យមួយដល់ពួកយើងដែលធ្វើឲ្យចិត្តរបស់យើងញាប់ញ័រ ហើយស្រក់ទឹកភ្នែក។ ពេលនោះ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! លោកផ្តល់ដំបូន្មានដល់ពួកយើងហាក់ដូចជ…
ចូរអ្នកទៅរកគាត់ ហើយនិយាយទៅកាន់គាត់ថា៖ ជាការពិតណាស់ អ្នកមិនមែនស្ថិតក្នុងចំណោមអ្នកឋាននរកឡើយ។ ផ្ទុយទៅវិញ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ មានពេលមួយ ណាពី ﷺ លោកសួររក សាពិត ពិន ក័ស។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងប្រាប់ពីដំណឹងរបស់គាត់ដល់លោក។ បុរសនោះក៏បានទៅជួបសាពិត ហើយបានឃើញគាត់អង្គុយនៅក្នុងផ្ទះរបស់គាត់ដោយឈ្ងោកមុខចុះ។ បុរសនោះបានសួរថា៖ តើអ្នកមាន…
“អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺ(មនុស្សក្នុង)សតវត្សរបស់ខ្ញុំ។ បន្ទាប់មក គឺអ្នកដែលមកបន្ទាប់ពីពួកគេ។ បន្ទាប់មកទៀត គឺអ្នកដែលមកបន្ទាប់ពីពួកគេ”។
អំពី អ៊ិមរ៉ន ពិន ហ៊ូសៃន៍ رضي الله عنهما បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺ(មនុស្សក្នុង)សតវត្សរបស់ខ្ញុំ។ បន្ទាប់មក គឺអ្នកដែលមកបន្ទាប់ពីពួកគេ។ បន្ទាប់មកទៀត គឺអ្នកដែលមកបន្ទាប់ពីពួកគេ”។ អ៊ិមរ៉ន បាននិយាយថា៖ ខ្ញុំមិនដឹងទេថា ណាពី ﷺ បាន…
“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ជាការពិតណាស់ ជនណាក្នុងចំណោមពួកអ្នកដែលបានរស់នៅបន្ទាប់ពីខ្ញុំស្លាប់ទៅ នោះគេនឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើន។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។
អំពី អាពូណាជៀហ អាល់អៀរហ្ពាទ ពិន សារីយ៉ះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានផ្តល់ដំបូន្មានមួយដល់ពួកយើងដែលធ្វើឲ្យចិត្តញាប់ញ័រ និងស្រក់ទឹកភ្នែក។ ពេលនោះ ពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! វាហាក់ដូចជាដំបូន្មានចុងក្រោយអញ្ចឹង។ ហេតុនេះ សូមលោកផ្តល់ដំបូន្មានដល់ពួកយើងមកចុះ។…

