ពិតណាស់ខ្ញុំដឹងថា អ្នកគ្រាន់តែជាដុំថ្មដែលមិនអាចបង្កនូវគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីបានឡើយ។ ប្រសិនបើខ្ញុំពិតជាមិនបានឃើញណាពី ﷺ ថើបអ្នកទេនោះ ខ្ញុំក៏នឹងមិនថើបអ្នកនោះដែរ។
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ូមើរ رضي الله عنه ពិតណាស់ គាត់បានមកកាន់ថ្មខ្មៅ(ហាជើរុលអាស់វ៉ាត់) ហើយថើបវា រួចនិយាយថា៖ ពិតណាស់ខ្ញុំដឹងថា អ្នកគ្រាន់តែជាដុំថ្មដែលមិនអាចបង្កនូវគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីបានឡើយ។ ប្រសិនបើខ្ញុំពិតជាមិនបានឃើញណាពី ﷺ ថើបអ្នកទេនោះ ខ្ញុំក៏នឹងមិនថើបអ្នកនោះដែរ។
Explanation
Benefits
គោលបំណងនៃការថើបថ្មខ្មៅ គឺជាការអនុវត្តតាមរ៉ស៊ូលុលឡោះ ﷺ ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ អត្ថន័យរបស់វា គឺថ្មនោះគ្មានសមត្ថភាពអ្វីក្នុងការផ្តល់ជាប្រយោជន៍ ឬបង្កគ្រោះថ្នាក់នោះឡើយ។ វាគ្រាន់តែជាថ្មដែលត្រូវបានគេបង្កើតឡើងដូចជាភាវៈ(ម៉ាខ្លូក)ផ្សេងទៀតដែលមិនអាចធ្វើឱ្យមានគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីឡើយ។ អ៊ូមើរបានផ្សព្វផ្សាយរឿងនេះក្នុងរដូវហាជ្ជី ដើម្បីឱ្យឱ្យប្រជាជននៃបណ្តាប្រទេសនានាបានដឹង និងបានចងចាំដោយអ្នកធ្វើហាជ្ជីមកពីតំបន់ផ្សេងៗ។
ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ត្រូវផ្អែកលើភស្តុតាង។ ដូចនេះ គេមិនបង្គាប់ឲ្យធ្វើការគោរពសក្ការៈណាមួយឡើយ លើកលែងតែអ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានបង្គាប់ប្រើប៉ុណ្ណោះ។
នៅពេលដែលការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)មួយមានភស្តុតាងបញ្ជាក់ត្រឹមត្រូវថា នោះគេត្រូវអនុវត្តវា បើទោះបីជាគេមិនដឹងពីមូលហេតុរបស់វាក៏ដោយ ព្រោះការអនុវត្តរបស់មនុស្ស និងការគោរពប្រតិបត្តិតាមរបស់ពួកគេនោះ គឺជាផ្នែកមួយនៃមូលហេតុដែលគេចង់បាន។
ហាមឃាត់ការថើបដុំថ្ម ឬអ្វីផ្សេងទៀតដែលមិនមានភស្តុតាងបញ្ជាក់ក្នុងន័យគោរពបូជា។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

