ចូរអ្នកទៅរកគាត់ ហើយនិយាយទៅកាន់គាត់ថា៖ ជាការពិតណាស់ អ្នកមិនមែនស្ថិតក្នុងចំណោមអ្នកឋាននរកឡើយ។ ផ្ទុយទៅវិញ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ មានពេលមួយ ណាពី ﷺ លោកសួររក សាពិត ពិន ក័ស។ ពេលនោះ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំនឹងប្រាប់ពីដំណឹងរបស់គាត់ដល់លោក។ បុរសនោះក៏បានទៅជួបសាពិត ហើយបានឃើញគាត់អង្គុយនៅក្នុងផ្ទះរបស់គាត់ដោយឈ្ងោកមុខចុះ។ បុរសនោះបានសួរថា៖ តើអ្នកមានបញ្ហាអ្វី? គាត់បានឆ្លើយថា៖ អាក្រក់ណាស់។ គាត់ធ្លាប់តម្លើងសំឡេងលើសសំឡេងរបស់ណាពី ﷺ។ ដូចនេះ ទង្វើកុសលរបស់គាត់ពិតជានឹងត្រូវក្លាយជាអសារបង់ហើយ ហើយរូបគាត់នឹងស្ថិតក្នុងចំណោមអ្នកឋាននរកជាមិនខាន។ ពេលនោះ បុរសនោះក៏បានទៅជួបនឹងណាពី ﷺ វិញ ហើយប្រាប់លោកថា ពិតណាស់ សាពិតបាននិយាយបែបនេះ បែបនោះ។ ក្រោយមក បុរសនោះក៏បានត្រឡប់ទៅវិញម្តងទៀតដោយនាំមកនូវដំណឹងរីករាយដ៏ធំ មួយ។ ដោយណាពី ﷺ បានមានប្រសាសន៍ថា៖ “ចូរអ្នកទៅរកគាត់ ហើយនិយាយទៅកាន់គាត់ថា៖ ជាការពិតណាស់ អ្នកមិនមែនស្ថិតក្នុងចំណោមអ្នកឋាននរកឡើយ។ ផ្ទុយទៅវិញ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។
Explanation
ពេលនោះ បុរសនោះក៏បានត្រឡប់ទៅជួបនឹងណាពី ﷺ វិញ ហើយប្រាប់លោកពីរឿងនេះ។ ណាពី ﷺ ក៏បានប្រើបុរសនោះឲ្យត្រឡប់ទៅកាន់សាពិតវិញម្តងទៀត ហើយផ្តល់ដំណឹងរីករាយដល់គាត់ថា ជាការពិតណាស់ រូបគាត់មិនមែនស្ថិតក្នុងចំណោមអ្នកឋាននរកឡើយ។ ផ្ទុយទៅវិញ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌ទៅវិញទេ ពីព្រោះថាសំឡេងខ្ពស់នោះគឺជាចរិកពីកំណើតរបស់គាត់ប៉ុណ្ណោះ ហើយគាត់គឺជាអ្នកនាំពាក្យរបស់រ៉ស៊ូលុលឡោះ ﷺ និងជាអ្នកនាំពាក្យរបស់ពួកអាន់សរ។
Benefits
ការយកចិត្តទុកដាក់របស់ណាពី ﷺ ចំពោះសហាហ្ពាត់ និងការនឹកនារបស់លោកចំពោះពួកគេ។
ការព្រួយបារម្ភរបស់សហាហ្ពាត់ رضي الله عنهم ខ្លាចទង្វើរបស់ខ្លួនត្រូវក្លាយជាអសារបង់។
ចាំបាច់ត្រូវមានសុជីវធម៌នៅក្នុងការសន្ទនាជាមួយនឹងណាពី ﷺ ក្នុងពេលដែលលោកនៅមានជីវិត និងត្រូវបង្អន់សំឡេងរបស់ខ្លួននៅពេលស្តាប់ឮនូវស៊ុណ្ណះរបស់លោកក្រោយពេលដែលលោកទទួលមរណភាព។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

