Prophetic Hadeeth Encyclopedia
Search and read verified Prophetic hadeeth translations, explanations, benefits, categories and source attribution. Page 9.
Search the Hadeeth Encyclopedia
Smart instant results tolerate minor spelling mistakes, with every filter in one place.
Prayer
ពិតណាស់ណាពី ﷺ លោកតែងតែសូត្រនៅខាងចុងសឡាតរាល់សឡាតដែលជាកាតព្វកិច្ចថា
អំពី វ៉ាររ៉ត ដែលជាអ្នកកត់ត្រារបស់ អាល់មូហ្គីរ៉ោះ ពិន ស្ហួកហ្ពះ បាននិយាយថា៖ បានឲ្យខ្ញុំសរសេរនូវខ្លឹមសារនៃសំបុត្រដែលត្រូវផ្ញើទៅមូអាវីយ៉ះ៖ ពិតណាស់ណាពី ﷺ លោកតែងតែសូត្រនៅខាងចុងសឡាតរាល់សឡាតដែលជាកាតព្វកិច្ចថា៖ »لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ…
ពិតណាស់ណាពី ﷺ លោកតែងសូត្រក្នុងចន្លោះស៊ូជោតទាំងពីរថា៖ “رَبِّ اغْفِرْ لِي، رَبِّ اغْفِرْ لِي” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង។ បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។
នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង
អំពី អ៊ូស្មាន ពិន អាពូអាល់អោស رضي الله عنه ពិតណាស់ គាត់បានទៅជួបនឹងណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ស្ហៃតនវាបានរារាំងខ្ញុំពីការសឡាត និងការសូត្រ វាធ្វើឲ្យខ្ញុំច្រឡូកច្រឡំ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមា…
“តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និងការថែទាំម៉ាស្ជិតអាល់ហារ៉មស្មើនឹងអ្នកដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក” [អាត់តាវហ្ពះ:១៩] រហូតដល់ចប់អាយ៉ាត់។
អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបាននៅកន្លែងមិមពើររ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ មានបុរសម្នាក់និយាយថា៖ ខ្ញុំមិនខ្វល់ទេថាត្រូវសាងទង្វើអ្វីបន្ទាប់ពីចូលសាសនាឥស្លាម ក្រៅពីការផ្តល់ទឹកដល់អ្នកធ្វើធម្មយាត្រាហាជ្ជី។ បុរសម្នាក់ទៀតនិយាយថា៖ ៖ ខ្ញុំមិនខ្វល់ទេថាត…
ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។
អំពី ជើពៀរ ពិន សាមូរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។ គាត់បាននិយាយថា៖ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុស ឬសឡាតពេលព្រឹកឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយពួកគេ(សហាហ្ពាត់)ធ្លាប់និយាយគ្នាដោ…
“ចូរពួកអ្នកកុំរារាំងទាសីរបស់អល់ឡោះទាំងឡាយពីម៉ាស្ជិត។ ក៏ប៉ុន្តែ ចូរឲ្យពួកនាងចាកចេញទៅដោយខ្លួនមិនមានក្លិនក្រអូប”។
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ”។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្…
“ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង និងទទួលទានសត្វសំឡេះរបស់ពួកយើង ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាពពីអល់ឡោះ និងការធានាសុវត្ថិភាពពីអ្នកនាំសាររបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំក្បត់អល់ឡោះចំពោះអ្នកដែលទទួលបានការធានាសុវត្ថិភាពអំពីទ្រង់។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង និងទទួលទានសត្វសំឡេះរបស់ពួកយើង ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាពពីអល់ឡោះ និងការធានាសុវត្ថិភាពពីអ្នកនា…
ខ្ញុំធ្លាប់បានឃើញរ៉ស៊ូលុលឡោះ ﷺ លោកឲ្យសាឡាមទៅខាងស្តាំ និងទៅខាងឆ្វេង រហូតដល់ខ្ញុំឃើញថ្ពាល់សរបស់លោក។
“ជាការពិតណាស់ ខ្ញុំបម្រើអល់ឡោះបានធ្វើការប្រតិបត្តិសឡាតនូវសឡាតមួយ ប៉ុន្តែអ្វីដែលត្រូវបានកត់ត្រាសម្រាប់រូបគេពីការសឡាតនោះ គឺមានតែមួយភាគដប់ មួយភាគប្រាំបួន មួយភាគប្រាំបី មួយភាគប្រាំពីរ មួយភាគប្រាំមួយ មួយភាគប្រាំ មួយភាគបួន មួយភាគបី ឬពាក់កណ្តាលនៃសឡាតនោះប៉ុណ្ណោះ”។
អំពី អាប់ទុលឡោះ ពិន អាណាម៉ះ បាននិយាយថា៖ ខ្ញុំបានឃើញ អាំម៉ើរ ពិន យ៉ាសៀរ ចូលម៉ាស្ជិត ហើយសឡាត។ គាត់សឡាតខ្លីៗ។ គាត់(អាប់ទុលឡោះ)បន្តថា៖ នៅពេលដែលគាត់ចាកចេញ ខ្ញុំបានក្រោកទៅកាន់គាត់ ហើយនិយាយថា៖ ឱ អាពូអាល់យ៉ឹកហ្ស៊ន! អ្នកពិតជាសឡាតខ្លី(លឿន)ណាស់។ គាត់បានតបថា៖ តើអ្នកបានឃើញខ្ញុំកាត់ប…

