افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65468[حسن]
HadeethEnc · 1.9.0

“ជាការពិតណាស់ ខ្ញុំបម្រើអល់ឡោះបានធ្វើការប្រតិបត្តិសឡាតនូវសឡាតមួយ ប៉ុន្តែអ្វីដែលត្រូវបានកត់ត្រាសម្រាប់រូបគេពីការសឡាតនោះ គឺមានតែមួយភាគដប់ មួយភាគប្រាំបួន មួយភាគប្រាំបី មួយភាគប្រាំពីរ មួយភាគប្រាំមួយ មួយភាគប្រាំ មួយភាគបួន មួយភាគបី ឬពាក់កណ្តាលនៃសឡាតនោះប៉ុណ្ណោះ”។

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

អំពី អាប់ទុលឡោះ ពិន អាណាម៉ះ បាននិយាយថា៖ ខ្ញុំបានឃើញ អាំម៉ើរ ពិន យ៉ាសៀរ ចូលម៉ាស្ជិត ហើយសឡាត។ គាត់សឡាតខ្លីៗ។ គាត់(អាប់ទុលឡោះ)បន្តថា៖ នៅពេលដែលគាត់ចាកចេញ ខ្ញុំបានក្រោកទៅកាន់គាត់ ហើយនិយាយថា៖ ឱ អាពូអាល់យ៉ឹកហ្ស៊ន! អ្នកពិតជាសឡាតខ្លី(លឿន)ណាស់។ គាត់បានតបថា៖ តើអ្នកបានឃើញខ្ញុំកាត់បន្ថយអ្វីមួយនៃកាតព្វកិច្ចរបស់វាដែរឬទេ? ខ្ញុំបានឆ្លើយថា៖ អត់ទេ។ គាត់បាននិយាយថា៖ តាមពិតទៅ ខ្ញុំព្យាយាមយកឈ្នះអំពីការជ្រៀតជ្រែករបស់ស្ហៃតន។ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ខ្ញុំបម្រើអល់ឡោះបានធ្វើការប្រតិបត្តិសឡាតនូវសឡាតមួយ ប៉ុន្តែអ្វីដែលត្រូវបានកត់ត្រាសម្រាប់រូបគេពីការសឡាតនោះ គឺមានតែមួយភាគដប់ មួយភាគប្រាំបួន មួយភាគប្រាំបី មួយភាគប្រាំពីរ មួយភាគប្រាំមួយ មួយភាគប្រាំ មួយភាគបួន មួយភាគបី ឬពាក់កណ្តាលនៃសឡាតនោះប៉ុណ្ណោះ”។
02

Explanation

អាំម៉ើរ ពិន យ៉ាសៀរ رضي الله عنهما បានចូលក្នុងម៉ាស្ជិត ហើយសឡាតស៊ូណិត។ គាត់បានសឡាតខ្លីៗ។ នៅពេលដែលគាត់ចេញពីម៉ាស្ជិតវិញ អាប់ទុលឡោះ ពិន អាណាម៉ះ បានតាមគាត់ ហើយនិយាយថាទៅកាន់គាត់៖ ឱ អាពូអាល់យ៉ឹកហ្ស៊ន! ខ្ញុំបានឃើញអ្នកពិតជាសឡាតលឿនណាស់។ អាំម៉ើរ បានតបថា៖ តើអ្នកបានឃើញខ្ញុំកាត់បន្ថយអ្វីមួយអំពីគោលគ្រឹះ(រូកុន) កាតព្វកិច្ច(វ៉ាជិប) ឬលក្ខខណ្ឌ(ស្ហារ៉ាត់)របស់វាដែរឬទេ? អាប់ទុលឡោះបានឆ្លើយថា៖ អត់ទេ។ គាត់ក៏បាននិយាយថា៖ ជាការពិតណាស់ ខ្ញុំសឡាតខ្លីៗ លឿនៗមុននឹងស្ហៃតនមករំខានខ្ញុំ។ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ ខ្ញុំបម្រើអល់ឡោះបានធ្វើការប្រតិបត្តិសឡាតនូវសឡាតមួយ ប៉ុន្តែផលបុណ្យដែលត្រូវបានកត់ត្រាសម្រាប់រូបគេពីការសឡាតនោះ គឺមានតែមួយភាគដប់ មួយភាគប្រាំបួន មួយភាគប្រាំបី មួយភាគប្រាំពីរ មួយភាគប្រាំមួយ មួយភាគប្រាំ មួយភាគបួន មួយភាគបី ឬត្រឹមតែពាក់កណ្តាលនៃសឡាតនោះប៉ុណ្ណោះ។
03

Benefits

ការយកចិត្តទុកដាក់របស់អ្នកឥស្លាមជំនាន់មុន(សាឡាហ្វ)ចំពោះការផ្តល់ដំបូន្មានដល់គ្នាទៅវិញទៅមក។
ត្រូវធ្វើការសួរនាំ និងផ្ទៀងផ្ទាត់ការពិតមុននឹងធ្វើការជំទាស់។
គ្រប់គ្រាន់ហើយនៅក្នុងការឆ្លើយតបនឹងសំណួរ និងការភាន់ច្រឡំដោយការលើកយកប្រសាសន៍ណាពី ﷺ មកបញ្ជាក់។
ផលបុណ្យនៃការសឡាតថយចុះអាស្រ័យទៅតាមកម្រិតនៃភាពស្មឹងស្មាធ(ឃូស្ហុ) និងការត្រឹះរិះពិចារណាដែលបានបាត់បង់។
ជំរុញ និងសង្កត់ធ្ងន់លើការមានភាពស្មឹងស្មាធ(ឃូស្ហុ)ក្នុងសឡាត និងដាក់ចិត្តចំពោះអល់ឡោះជាម្ចាស់។

Attribution

[رواه أحمد]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...