“ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង និងទទួលទានសត្វសំឡេះរបស់ពួកយើង ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាពពីអល់ឡោះ និងការធានាសុវត្ថិភាពពីអ្នកនាំសាររបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំក្បត់អល់ឡោះចំពោះអ្នកដែលទទួលបានការធានាសុវត្ថិភាពអំពីទ្រង់។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង និងទទួលទានសត្វសំឡេះរបស់ពួកយើង ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាពពីអល់ឡោះ និងការធានាសុវត្ថិភាពពីអ្នកនាំសាររបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំក្បត់អល់ឡោះចំពោះអ្នកដែលទទួលបានការធានាសុវត្ថិភាពអំពីទ្រង់។
Explanation
Benefits
កិច្ចការរបស់មនុស្ស គឺផ្អែកលើផ្នែកខាងក្រៅ(អ្វីដែលរូបគេស្តែងចេញមក) ពុំមែនផ្នែកខាងក្នុង(អ្វីដែលមាននៅក្នុងចិត្ត)នោះឡើយ។ ដូចនេះ ជនណាដែលបង្ហាញចេញមកនូវអត្តសញ្ញាឥស្លាមផ្នែកខាងក្រៅ គឺគេអនុវត្តតាមច្បាប់អ្នកឥស្លាមទៅលើជននោះ លុះត្រាតែមានអ្វីស្តែងចេញពីជននោះដែលបង្ហាញផ្ទុយពីនេះ។
អិពនូរ៉ហ្ជប់ បាននិយាយថា៖ ការលើកឡើងពីការតម្រង់ទិសគិបឡាត់ គឺបង្ហាញថា ចាំបាច់ត្រូវប្រតិបត្តិសឡាតដូចការសឡាតរបស់អ្នកមូស្លីមទាំងឡាយដែលត្រូវបានបង្គាប់ប្រើនៅក្នុងគម្ពីររបស់ពួកគេ(គម្ពីរគួរអាន)ដែលត្រូវបានបញ្ចុះទៅកាន់ណាពីរបស់ពួកគេ ពោលគឺសឡាតតម្រង់ទៅកាន់កាក់ហ្ពះ។ បើពុំនោះទេ អ្នកដែលសឡាតតម្រង់ទៅកាន់ពៃតុលមឹក្កទីស ក្រោយពីច្បាប់នេះត្រូវបាននិរាករណ៍ ដូចជាពួកយូដា ឬតម្រង់ទៅទិសខាងកើត ដូចជាពួកគ្រឹស្ទានជាដើម ជននោះពុំមែនជាអ្នកមូស្លីមឡើយ បើទោះបីជាគេទទួលស្គាល់ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ក៏ដោយ។
ហាទីស្ហនេះជាភស្តុតាងបង្ហាញពីភាពធំធេងនៃការតម្រង់ទៅកាន់គិបឡាត់ចំពោះការសឡាត ពីព្រោះគេមិនបានលើកឡើងពីលក្ខខណ្ឌ(ស្ហារ៉ាត់)ផ្សេងទៀតនៃសឡាតក្រៅពីវានោះឡើយ ដូចជាការជម្រះសម្អាតជាដើម។
អិពនូរ៉ហ្ជប់ បាននិយាយថា៖ ចំពោះការលើកឡើងរបស់លោកទាក់ទងនឹងការទទួលទានសត្វដែលអ្នកមូស្លីមសំឡេះ បង្ហាញថា ចាំបាច់លើរូបគេត្រូវប្រកាន់ខ្ជាប់នឹងច្បាប់បញ្ញត្តិឥស្លាមផ្នែកខាងក្រៅទាំងអស់ ហើយអ្វីដែលធំធេងជាងគេក្នុងចំណោមនោះ គឺការទទួលទានសត្វដែលសំឡេះដោយអ្នកមូស្លីម និងការឯកភាពរបស់ពួកគេចំពោះការសំឡេះសត្វទាំងនោះ។ ដូចនេះ ជនណាដែលបដិសេធនូវរឿងនោះ គេពុំមែនជាអ្នកមូស្លីមឡើយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

