“ចូរអ្នកទៅដោយនាំយកស្បែកជើងទាំងពីររបស់ខ្ញុំនេះទៅជាមួយ។ ជនណាក៏ដោយនៅពីក្រោយរបងនេះដែលអ្នកបានជួបដែលបានធ្វើសាក្សីថា “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយជឿប្រាកដក្នុងចិត្ត ចូរអ្នកផ្តល់ដំណឹងរីករាយដល់គេនូវឋានសួគ៌
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ពួកយើងធ្លាប់បានអង្គុយនៅក្នុងក្រុមមួយជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ហើយនៅជាមួយពួកយើងក៏មានអាពូហ្ពាកើរ និងអ៊ូមើរផងដែរ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានក្រោកដើរចេញពីពួកយើង។ លោកបានចាកចេញពីពួកយើងយ៉ាងយូរ។ ហើយពួកយើងបារម្ភខ្លាចមានអ្វីកើតឡើងចំពោះលោក។…

