HadeethEnc · 1.9.0
“ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ជាការពិតណាស់ ប្រសិនបើនរណាម្នាក់នៃពួកអ្នកបរិច្ចាគមាសស្មើនឹងភ្នំអ៊ូហ៊ុទក៏ដោយ ក៏មិនអាចស្មើនឹងមួយមុទរបស់នរណាម្នាក់នៃពួកគេនោះឡើយ ហើយក៏មិនអាចស្មើនឹងពាក់កណ្តាលមុទនោះដែរ”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ជាការពិតណាស់ ប្រសិនបើនរណាម្នាក់នៃពួកអ្នកបរិច្ចាគមាសស្មើនឹងភ្នំអ៊ូហ៊ុទក៏ដោយ ក៏មិនអាចស្មើនឹងមួយមុទរបស់នរណាម្នាក់នៃពួកគេនោះឡើយ ហើយក៏មិនអាចស្មើនឹងពាក់កណ្តាលមុទនោះដែរ”។
02
Explanation
ណាពី ﷺ លោកបានហាមឃាត់ការជេរប្រមាថសហាហ្ពាត់របស់លោក ជាពិសេសអ្នកដែលមានជំនឿដំបូងគេនៃពួកមូហាជីរីន និងពួកអាន់សរ ហើយលោកបានប្រាប់ថា ជាការពិតណាស់ បើទោះជានរណាម្នាក់ក្នុងចំណោមមនុស្សលោកបរិច្ចាគមាសទំហំប៉ុនភ្នំអ៊ូហ៊ុទក៏ដោយ ក៏ផលបុណ្យរបស់គេមិនស្មើនៃការបរិច្ចាគមួយមុទ ឬកន្លះមុទរបស់សហាហ្ពាត់នោះដែរ។ (មួយមុទ ស្មើនឹងមួយកំបង់ដៃនៃមនុស្សធម្មតា)។ នោះគឺដោយសារតែភាពស្មោះត្រង់របស់ពួកគេ ចេតនាដ៏បរិសុទ្ធរបស់ពួកគេ ការបរិច្ចាគទានរបស់ពួកគេ និងការតស៊ូក្នុងការប្រយុទ្ធតស៊ូរបស់ពួកគេមុនការរំដោះទីក្រុងម៉ាក្កះ ខណៈដែលពួកគេត្រូវការជំនួយខ្លាំងបំផុត។
03
Benefits
ការជេរប្រមាថបណ្តាសហាហ្ពាត់ رضي الله عنهم គឺត្រូវបានហាមឃាត់ និងជាអំពើបាបដ៏ធំមួយ។
Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares

