“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះភាពជ្រុលនិយមក្នុងសាសនា។ តាមពិត គេបានបំផ្លាញអ្នកជំនាន់មុនពួកអ្នក គឺដោយសារតែការមានភាពជ្រុលនិយមក្នុងសាសនានេះឯង”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍នាព្រឹកថ្ងៃអាក៏ហ្ពះ ខណៈដែលលោកស្ថិតនៅលើសត្វអូដ្ឋរបស់លោកថា៖ “សូមអ្នករើសគ្រាប់ក្រួសឱ្យខ្ញុំ”។ ខ្ញុំក៏បានរើសគ្រាប់ក្រួសចំនួនប្រាំពីរគ្រាប់ដែលមានទំហំប្រហាក់ប្រហែលនឹងគ្រាប់សណ្តែកសម្រាប់គប់(មានទំហំប…

