“នៅពេលដែលសពត្រូវបានដាក់ចុះ ហើយបុរសទាំងឡាយលើកសពនោះដាក់លើស្មារបស់ពួកគេ ប្រសិនបើសពនោះជាមនុស្សល្អ វានឹងនិយាយថា៖ នាំខ្ញុំទៅឲ្យលឿន។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលសពត្រូវបានដាក់ចុះ ហើយបុរសទាំងឡាយលើកសពនោះដាក់លើស្មារបស់ពួកគេ ប្រសិនបើសពនោះជាមនុស្សល្អ វានឹងនិយាយថា៖ នាំខ្ញុំទៅឲ្យលឿន។ តែប្រសិនបើសពនោះមិនមែនជាមនុស្សល្អវិញនោះ វានឹងនិយាយថា៖ វិនាសអន្តរាយហើយ! តើពួកគេនាំវាទៅណា? អ្វីៗទាំងអស់សុទ្ធតែឮសំឡេងរបស់វា លើកលែងតែមនុស្សប៉ុណ្ណោះ។ ហើយប្រសិនបើមនុស្សឮសំឡេងវា ពួកគេនឹងសន្លប់ជាមិនខាន”។
Explanation
Benefits
មានសំឡេងមួយចំនួនដែលភាវៈផ្សេងក្រៅពីមនុស្សអាចស្តាប់ឮ ប៉ុន្តែមនុស្សមិនអាចឮបាន។
តាមស៊ុណ្ណះ អ្នកដែលសែងសាកសព គឺជាបុរស មិនមែនស្ត្រីឡើយ ព្រោះណាពី ﷺ លោកបានហាមស្ត្រីមិនឱ្យដង្ហែរសព។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

