“ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)
Choose an available translation of this Hadeeth
Hadeeth text
អំពី អាល់មិក្កហ្ទាម ពិន ម៉ាក់ទីការិប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរជ្រាបចុះថា ពេលវេលាជិតដល់ ហាទីស្ហរបស់ខ្ញុំនឹងទៅដល់បុរសម្នាក់ ខណៈដែលរូបគេអង្គុយទម្រេតខ្លួនលើគ្រែរបស់ខ្លួន ហើយនិយាយថា៖ នៅចំពោះមុខពួកយើងនិងចំពោះមុខពួកអ្នក គឺមានគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន)។ ហេតុនេះ អ្វីដែលពួកយើងបានឃើញក្នុងគម្ពីរនេះអំពីប្រការដែលគេអនុញ្ញាត(ប្រការហាឡាល់) ពួកយើងចាត់ទុកវាជាប្រការដែលគេអនុញ្ញាត។ ហើយអ្វីដែលពួកយើងបានឃើញនៅក្នុងគម្ពីរនេះអំពីប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) នោះពួកយើងចាត់ទុកវាជាប្រការដែលគេហាមឃាត់។ ហើយជាការពិតណាស់ អ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បម្រាម ក៏ដូចជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ដាក់បម្រាមដែរ”។
Explanation
Benefits
ការប្រតិបត្តិតាមរ៉ស៊ូលុលឡោះ ﷺ គឺជាការប្រតិបត្តិតាមអល់ឡោះ ហើយការប្រព្រឹត្តល្មើសនឹងរ៉ស៊ូលុលឡោះ ក៏ជាការប្រព្រឹត្តល្មើសនឹងអល់ឡោះដែរ។
ទទួលស្គាល់ការយកស៊ុណ្ណះធ្វើជាអំណះអំណាង និងឆ្លើយតបចំពោះជនដែលបដិសេធ ឬមិនទទួលយកស៊ុណ្ណះ។
ជនណាដែលងាកចេញពីស៊ុណ្ណះ ហើយអះអាងថា ខ្លួនប្រកាន់ខ្ជាប់តែគម្ពីរគួរអានមួយគត់ គឺជាអ្នកដែលងាកចេញពីប្រភពទាំងពីរនេះ ជាអ្នកដែលភូតកុហកចំពោះការអះអាងរបស់ខ្លួនដែលថា ខ្លួនដើរតាមគម្ពីរគួរអាន។
ក្នុងចំណោមភស្តុតាងនៃភាពជាណាពីរបស់ណាពី ﷺ គឺលោកបានប្រាប់ពីប្រការអ្វីមួយដែលនឹងកើតឡើងនាពេលអនាគត ហើយវាពិតជាបានកើតឡើងប្រាកដមែនដូចអ្វីដែលលោកបានប្រាប់។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

