“ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ កាលណាម្នាក់ៗនៃពួកអ្នកស្លាប់ គឺគេបង្ហាញឲ្យជននោះបានឃើញកន្លែងរបស់ខ្លួនទាំងពេលព្រឹក និងពេលល្ងាច។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋានសួគ៌ នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ប្រសិនបើជននោះស្ថិតក្នុងចំណោមអ្នកឋាននរក នោះគេនឹងស្ថិតក្នុងចំណោមអ្នកឋាននរក។ ហើយមានគេនិយាយថា៖ នេះជាកន្លែងរបស់អ្នក រហូតដល់អ្នកត្រូវបានអល់ឡោះជាម្ចាស់បង្កើតឲ្យរស់ឡើងវិញនាថ្ងៃបរលោក”។
Explanation
Benefits
អ៊ិពនូហាជើរ បាននិយាយថា៖ ការបង្ហាញសម្រាប់អ្នកមានជំនឿដែលជាអ្នកកោតខ្លាច និងអ្នកគ្មានជំនឿនេះ គឺជាក់ស្តែង។ ចំពោះអ្នកមានជំនឿដែលប្រព្រឹត្តទង្វើអាក្រក់ វាអាចទៅរួចដែលគេនឹងត្រូវបានបង្ហាញកន្លែងរបស់ជននោះនៅក្នុងឋានសួគ៌ដែលជននោះនឹងត្រូវទទួលបាន។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

