“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលយកអំពើណាមួយឡើយ លើកលែងតែអំពើណាដែលធ្វើឡើងដោយភាពជ្រះថ្លាចំពោះទ្រង់ និងស្វែងរកការពេញចិត្តពីទ្រង់ប៉ុណ្ណោះ”។
អំពី អាពូអ៊ូម៉ាម៉ះ អាល់ហ្ពាហ៊ីលី رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយសួរថា៖ តើលោកយល់យ៉ាងណាចំពោះបុរសម្នាក់ដែលចេញទៅប្រយុទ្ធដើម្បីស្វែងរកផលបុណ្យ និងកេរឈ្មោះ តើគេនឹងទទួលបានអ្វី? រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេនឹងមិនទទួលបានអ្វីទាំងអស់”។ បុរសនោះប…

