“ពិតប្រាកដណាស់ ក្រុមទីមួយដែលចូលឋានសួគ៌មុនគេ គឺមានពន្លឺដូចជាព្រះចន្ទពេញបូណ៌មី។ បន្ទាប់មក អ្នកដែលស្ថិតនៅក្នុងលំដាប់បន្ទាប់ពីពួកគេ គឺដូចជាតារាដែលមានពន្លឺភ្លឺជាងគេនៅលើមេឃ។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ក្រុមទីមួយដែលចូលឋានសួគ៌មុនគេ គឺមានពន្លឺដូចជាព្រះចន្ទពេញបូណ៌មី។ បន្ទាប់មក អ្នកដែលស្ថិតនៅក្នុងលំដាប់បន្ទាប់ពីពួកគេ គឺដូចជាតារាដែលមានពន្លឺភ្លឺជាងគេនៅលើមេឃ។ ពួកគេមិនបត់ជើងតូច មិនបត់ជើងធំ មិនស្ដោះទឹកមាត់ និងមិនមានសំបោរឡើយ។ ក្រាស់របស់ពួកគេធ្វើអំពីមាស។ ញើសរបស់ពួកគេមានក្លិនក្រអូបដូចទឹកអប់។ គ្រឿងក្រអូបរបស់ពួកគេ គឺជាអាឡូហ្វះ(ឈើក្រអូប)។ ភរិយារបស់ពួកគេ គឺហ៊ូរុលអ៊ីន(ទេពអប្សរដែលបរិសុទ្ធ)។ ពួកគេមានរូបរាងដូចជាបុរសម្នាក់ គឺដូចជាឪពុករបស់ពួកគេ អាហ្ទាំ ដែលមានកម្ពស់ហុកសិបហត្ថ”។
Explanation
Benefits
ប្រើប្រាស់ការប្រៀបធៀបដើម្បីពន្យល់អត្ថន័យឱ្យកាន់តែងាយយល់។
អ៊ីម៉ាំ គួរទូពី បាននិយាយថា៖ អាចមានគេសួរថា៖ ហេតុអ្វីពួកគេត្រូវការក្រាស់សិតសក់ ខណៈដែលសក់របស់ពួកគេមិនកខ្វក់ផងនោះ? ហើយហេតុអ្វីពួកគេត្រូវការធូប ខណៈដែលក្លិនរបស់ពួកគេក្រអូបជាងទឹកអប់ទៅទៀតនោះ? គាត់បាននិយាយថា៖ គេអាចឆ្លើយថា៖ ភាពរីករាយរបស់អ្នកឋានសួគ៌ ដូចជា អាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងក្លិនក្រអូប មិនមែនផ្អែកលើការស្រេកឃ្លាន ភាពស្រេកទឹក ភាពអាក្រាត ឬក្លិនស្អុយនោះទេ។ ផ្ទុយទៅវិញ វាជាភាពរីករាយបន្តបន្ទាប់គ្នា និងពរជ័យពីមួយទៅមួយ។ ពោលគឺពួកគេរីករាយដូចគ្នានឹងអ្វីដែលពួកគេធ្លាប់រីករាយនៅក្នុងលោកិយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

