“បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ ណាពី ﷺ បានជិះសត្វជាជំនិះ ហើយមូអាស្សនៅពីក្រោយលោក។ លោកបានហៅថា៖ “ឱមូអាស្ស ពិន ជើហ្ពាល់”! គាត់បានឆ្លើយថា៖ បាទទាន។ លោកបានហៅទៀតថា៖ “ឱមូអាស្ស”! គាត់បានឆ្លើយថា៖ បាទទាន។ ចំនួនបីដង។ លោកមានប្រសាសន៍ថា៖ “បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទ…

