Prophetic Hadeeth Encyclopedia
Search and read verified Prophetic hadeeth translations, explanations, benefits, categories and source attribution. Page 2.
Search the Hadeeth Encyclopedia
Smart instant results tolerate minor spelling mistakes, with every filter in one place.
Seerah and History
“ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)
អំពី ម៉ះមូទ ពិន ឡាពីទ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)។ នៅថ្ងៃបរលោក នៅពេលដែលមនុ…
សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះចង្អុលបង្ហាញបុរសណាម្នាក់(ឲ្យចូលអ៊ីស្លាម)តាមរយៈអ្នក គឺវាល្អប្រសើរសម្រាប់អ្នកជាងការដែលអ្នកមានសត្វអូដ្ឋពណ៌ក្រហមទៅទៀត”។
អំពី សះល៍ ពិន សាអាត់ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍នៅថ្ងៃសមរភូមិខយពើរថា៖ “ខ្ញុំនឹងប្រគល់ទង់ជ័យនេះឱ្យទៅបុរសម្នាក់នៅថ្ងៃស្អែកដែលអល់ឡោះនឹងប្រទានជ័យជម្នះដោយស្នាដៃរបស់គាត់។ គាត់ស្រឡាញ់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ក៏ស្រឡាញ់គ…
“ឱអាពូហ្ពាកើរ! តើអ្នកយល់យ៉ាងណាចំពោះបុគ្គលពីរនាក់ ដែលមានអល់ឡោះជាអ្នកទីបីនោះ”?
អំពី អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه បាននិយាយថា៖ ខ្ញុំបានសម្លឹងមើលទៅកាន់ជើងរបស់ពួកមុស្ហរីគីនដែលនៅពីលើក្បាលពួកយើង ខណៈពេលដែលពួកយើងនៅក្នុងរូងភ្នំ(ក្នុងពេលធ្វើចំណាកស្រុក)។ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកគេមើលមកក្រោមជើងរបស់ខ្លួននោះ…
ខ្ញុំ និងណាពី ﷺ ធ្លាប់ងូតទឹកជាមួយគ្នាពីប្រដាប់ដាក់ទឹកតែមួយ ខណៈពេលដែលយើងទាំងពីរនាក់មានជូនុប។ ហើយលោកធ្លាប់បានប្រើឲ្យខ្ញុំស្លៀកពាក់ឱ្យ ហើយខ្ញុំក៏បានពាក់វា រួចលោកក៏បានថើបខ្ញុំ ទោះបីជាខ្ញុំកំពុងមករដូវក៏ដោយ។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ខ្ញុំ និងណាពី ﷺ ធ្លាប់ងូតទឹកជាមួយគ្នាពីប្រដាប់ដាក់ទឹកតែមួយ ខណៈពេលដែលយើងទាំងពីរនាក់មានជូនុប។ ហើយលោកធ្លាប់បានប្រើឲ្យខ្ញុំស្លៀកពាក់ឱ្យ ហើយខ្ញុំក៏បានពាក់វា រួចលោកក៏បានថើបខ្ញុំ ទោះបីជាខ្ញុំកំពុងមករដូវក៏ដោយ។ ហើយលោកធ្លាប់…
“កាលពីមុន អម្បូរអ៊ីស្រាអែលត្រូវបានដឹកនាំដោយបណ្ដាណាពី។ រាល់ពេលដែលណាពីម្នាក់ស្លាប់ទៅ ទ្រង់ជំនួសដោយណាពីម្នាក់ទៀត។ ពិតប្រាកដណាស់ គ្មានទេណាពីបន្ទាប់ពីខ្ញុំទៅ ប៉ុន្ដែនឹងមានអ្នកគ្រប់គ្រងជាច្រើន”។
អំពី អាពូហាហ្ស៊ិម បាននិយាយថា៖ ខ្ញុំបានរាប់អានជាមួយអាពូហ៊ូរ៉យរ៉ោះ رضي الله عنه អស់រយៈពេលប្រាំឆ្នាំ ហើយខ្ញុំបានឮគាត់រាយការណ៍ពីណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “កាលពីមុន អម្បូរអ៊ីស្រាអែលត្រូវបានដឹកនាំដោយបណ្ដាណាពី។ រាល់ពេលដែលណាពីម្នាក់ស្លាប់ទៅ ទ្រង់ជំនួសដោយណាពីម្នាក់ទៀត។ ពិតប…
اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ" (ឱអល់ឡោះជាម្ចាស់! ជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេបង្កការលំបាកដល់ពួកគេនោះ សូមទ្រង់បង្កការលំបាកដល់គេវិញផង។ ហើយជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេធ្វើទន់ភ្លន់ចំពោះពួកគេ សូមទ្រង់មេត្តាទន់ភ្លន់ចំពោះគេវិញផង)។
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានបួងសួងនៅក្នុងផ្ទះរបស់ខ្ញុំយ៉ាងដូច្នេះថា៖ "اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَا…
“ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។
អំពី អាណាស رضي الله عنه ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់របស់ណាពី ﷺ បានសួរភរិយារបស់ណាពី ﷺ អំពីទង្វើរបស់លោកពេលនៅម្នាក់ឯង។ ពេលនោះ អ្នកខ្លះនៃពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ អ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយ…
រ៉ស៊ូលុលឡោះ ﷺ លោកជាមនុស្សដែលមានចិត្ដសប្បុរសបំផុត ហើយពេលដែលលោកមានចិត្ដសប្បុរសបំផុតនោះ គឺនៅក្នុងខែរ៉ម៉ាហ្ទន នៅពេលដែលម៉ាឡាអ៊ីកាត់ជីព្រីលមកជួបលោក
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកជាមនុស្សដែលមានចិត្ដសប្បុរសបំផុត ហើយពេលដែលលោកមានចិត្ដសប្បុរសបំផុតនោះ គឺនៅក្នុងខែរ៉ម៉ាហ្ទន នៅពេលដែលម៉ាឡាអ៊ីកាត់ជីព្រីលមកជួបលោក។ ជីព្រីលតែងមកជួបលោកជារៀងរាល់យប់នៅក្នុងខែរ៉ម៉ាហ្ទនដោយបង្រៀនលោកនូវគម្ពីរគួរអាន ហើយ…
រ៉ស៊ូលុលឡោះ ﷺ គឺជាមនុស្សដែលមានសីលធម៌ល្អជាងគេបំផុត។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ គឺជាមនុស្សដែលមានសីលធម៌ល្អជាងគេបំផុត។

