HadeethEnc · 1.9.0
اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ" (ឱអល់ឡោះជាម្ចាស់! ជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេបង្កការលំបាកដល់ពួកគេនោះ សូមទ្រង់បង្កការលំបាកដល់គេវិញផង។ ហើយជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេធ្វើទន់ភ្លន់ចំពោះពួកគេ សូមទ្រង់មេត្តាទន់ភ្លន់ចំពោះគេវិញផង)។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានបួងសួងនៅក្នុងផ្ទះរបស់ខ្ញុំយ៉ាងដូច្នេះថា៖ "اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ"
(ឱអល់ឡោះជាម្ចាស់! ជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេបង្កការលំបាកដល់ពួកគេនោះ សូមទ្រង់បង្កការលំបាកដល់គេវិញផង។ ហើយជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេធ្វើទន់ភ្លន់ចំពោះពួកគេ សូមទ្រង់មេត្តាទន់ភ្លន់ចំពោះគេវិញផង)។
02
Explanation
រ៉ស៊ូលុលឡោះ ﷺ លោកបានបួងសួងឲ្យអ្នកដែលគ្រប់គ្រងកិច្ចការណាមួយក្នុងចំណោមកិច្ចការរបស់អ្នកឥស្លាម មិនថាតូច មិនថាធំ មិនថាជាការគ្រប់គ្រងទូទៅ ឬគ្រប់គ្រងដោយផ្នែកណាមួយ ហើយរូបគេបង្កការលំបាកដល់អ្នកឥស្លាមដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងមិនមានភាពទន់ភ្លន់ចំពោះពួកគេនោះ គឺសូមឲ្យអល់ឡោះតបស្នងដល់ជននោះវិញទៅតាមប្រភេទនៃទង្វើរបស់គេ ដោយសូមទ្រង់បង្កការលំបាកដល់ជននោះវិញដូចគ្នា។
ហើយចំពោះអ្នកគ្រប់គ្រងដែលមានភាពទន់ភ្លន់ចំពោះអ្នកឥស្លាមដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ព្រមទាំងជួយសម្រួលកិច្ចការទាំងឡាយរបស់ពួកគេនោះ គឺសូមឲ្យអល់ឡោះមានភាពទន់ភ្លន់ចំពោះជននោះ និងផ្តល់ភាពងាយស្រួលចំពោះកិច្ចការទាំងឡាយរបស់គេដូចគ្នា។

03
Benefits
ចាំបាច់លើអ្នកដែលគ្រប់គ្រងកិច្ចការណាមួយក្នុងចំណោមកិច្ចការរបស់អ្នកឥស្លាមត្រូវមានភាពទន់ភ្លន់ចំពោះពួកគេតាមដែលអាចធ្វើទៅបាន។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។
ស្ដង់ដារ ឬខ្នាតដែលអាចវាស់វែងថាជាភាពទន់ភ្លន់ ឬតឹងរឹងនោះ គឺជាសេចក្ដីដែលមិនផ្ទុយពីគម្ពីរគួរអាន និងស៊ុណ្ណះ។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។
ស្ដង់ដារ ឬខ្នាតដែលអាចវាស់វែងថាជាភាពទន់ភ្លន់ ឬតឹងរឹងនោះ គឺជាសេចក្ដីដែលមិនផ្ទុយពីគម្ពីរគួរអាន និងស៊ុណ្ណះ។
Attribution
[رواه مسلم]
Categories
Share
Share hadeeth
Sharing options · 0 Total shares