HadeethEnc · 1.9.0
“ឱអាពូហ្ពាកើរ! តើអ្នកយល់យ៉ាងណាចំពោះបុគ្គលពីរនាក់ ដែលមានអល់ឡោះជាអ្នកទីបីនោះ”?
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه បាននិយាយថា៖ ខ្ញុំបានសម្លឹងមើលទៅកាន់ជើងរបស់ពួកមុស្ហរីគីនដែលនៅពីលើក្បាលពួកយើង ខណៈពេលដែលពួកយើងនៅក្នុងរូងភ្នំ(ក្នុងពេលធ្វើចំណាកស្រុក)។ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកគេមើលមកក្រោមជើងរបស់ខ្លួននោះ គេពិតជានឹងឃើញពួកយើងនៅក្រោមជើងរបស់គេជាមិនខាន។ លោកបានតបថា៖ “ឱអាពូហ្ពាកើរ! តើអ្នកយល់យ៉ាងណាចំពោះបុគ្គលពីរនាក់ ដែលមានអល់ឡោះជាអ្នកទីបីនោះ”?
02
Explanation
អាមីរុលមុមីនីន អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه គាត់បាននិយាយប្រាប់ពីហេតុការណ៍ក្នុងពេលចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)ថា៖ ខ្ញុំបានសម្លឹងមើលទៅកាន់ជើងរបស់ពួកមុស្ហរីគីនដែលកំពុងឈរនៅពីលើក្បាលពួកយើងនៅលើរូងភ្នំ“សួរ” ខណៈពេលដែលពួកយើងនៅក្នុងរូងភ្នំនោះ។ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកគេមើលមកក្រោមជើងរបស់ខ្លួននោះ គេពិតជានឹងឃើញពួកយើងនៅក្រោមជើងរបស់គេមិនខានឡើយ។ នៅពេលនោះ លោកក៏បានតបថា៖ ឱអាពូហ្ពាកើរ! តើអ្នកយល់យ៉ាងណាចំពោះបុគ្គលពីរនាក់ ដែលមានអល់ឡោះជាអ្នកទីបីចាំជួយថែរក្សា និងពង្រឹងនោះ?
03
Benefits
គុណធម៌របស់អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه ក្នុងពេលរួមដំណើរជាមួយរ៉ស៊ូលុលឡោះ ﷺ ក្នុងការធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ)របស់លោកពីក្រុងម៉ាក្កះ ទៅកាន់ក្រុងម៉ាទីណះ និងការបែកពីក្រុមគ្រួសារ និងទ្រព្យសម្បត្តិរបស់គាត់។
ក្តីស្រឡាញ់យ៉ាងធំធេងរបស់អាពូហ្ពាកើរ អាស្ស៊ិទ្ទីក رضي الله عنه ដែលមានចំពោះរ៉ស៊ូលុលឡោះ ﷺ និងការព្រួយបារម្ភរបស់គាត់ចំពោះរ៉ស៊ូលុលឡោះខ្លាចមានគ្រោះថ្នាក់ពីសំណាក់សត្រូវ។
ចាំបាច់ត្រូវមានភាពជឿជាក់លើអល់ឡោះជាម្ចាស់ និងមានភាពនឹងនរចំពោះការមើលថែ និងការយកចិត្តទុកដាក់របស់ទ្រង់ បន្ទាប់ពីបានប្រឹងប្រែងធ្វើវាដោយការប្រុងប្រយ័ត្ន។
បង្ហាញពីការថែរក្សារបស់អល់ឡោះជាម្ចាស់ចំពោះណាពី និងកុសលបុគ្គលទាំងឡាយ និងការយកចិត្តទុកដាក់របស់ទ្រង់ចំពោះពួកគាត់តាមរយៈការជួយដល់ពួកគេ។ ទ្រង់បានមានបន្ទូលថា៖ ﴿إِنَّا لَنَنْصُرُ رُسُلَنَا وَالَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا وَيَوْمَ يَقُومُ الْأَشْهَادُ﴾ [سورة غافر(51)] (ពិតប្រាកដណាស់ យើងនឹងជួយបណ្ដាអ្នកនាំសាររបស់យើង និងបណ្ដាអ្នកដែលមានជំនឿនៅក្នុងជីវិតលោកិយ និងនៅថ្ងៃដែលបណ្ដាសាក្សីមកធ្វើសាក្សី(ថ្ងៃបរលោក))។
បញ្ជាក់ថា ជនណាដែលប្រគល់ការទុកចិត្តលើអល់ឡោះ ទ្រង់នឹងធ្វើឲ្យគេមានភាពគ្រប់គ្រាន់ ជួយដល់គេ និងថែរក្សារូបគេ។
បង្ហាញពីការប្រគល់ការទុកចិត្តយ៉ាងពេញលេញរបស់ណាពី ﷺ ចំពោះម្ចាស់របស់លោក ហើយពិតណាស់ លោកបានពឹងផ្អែកលើទ្រង់ និងប្រគល់កិច្ចការរបស់លោកទៅកាន់ទ្រង់។
ភាពក្លាហានរបស់ណាពី ﷺ និងភាពនឹងនរនៅក្នុងចិត្ត និងដួងព្រលឹងរបស់លោក។
អនុញ្ញាតឲ្យភៀសខ្លួនដើម្បីសាសនា ដោយការខ្លាចខ្មាំងសត្រូវ និងការយកហេតុជាបច្ឆ័យ។

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares