“តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។
អំពី អាពូហ្សើរ رضي الله عنه ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់ណាពី ﷺ បាននិយាយទៅកាន់ណាពី ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! អ្នកមានទាំងឡាយគេយកផលបុណ្យអស់ហើយ។ ពួកគេសឡាតដូចពួកខ្ញុំសឡាតដែរ ពួកគេបួសដូចពួកខ្ញុំបួសដែរ ហើយពួកគេមានទ្រព្យសម្បត្ដិសេសសល់ដើម្បីបរិច្ចាគទានថែមទៀត។ លោកក៏បានម…

