“នៅសម័យកាលចុងក្រោយ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សមួយក្រុមដែលជាយុវជន ហើយមានគំនិតរាក់។ ពួកគេនឹងនិយាយពាក្យដែលល្អបំផុតរបស់មនុស្សជាតិ ប៉ុន្តែពួកគេនឹងចេញពីសាសនាឥស្លាម ប្រៀបដូចជាព្រួញចេញពីធ្នូដូច្នេះដែរ។
អំពី អាលី رضي الله عنه បាននិយាយថា៖ ប្រសិនបើខ្ញុំរាយការណ៍ហាទីស្ហអំពីរ៉ស៊ូលុលឡោះ ﷺ ទៅកាន់អ្នក នោះប្រាកដណាស់ ការដែលធ្លាក់ពីលើមេឃមក វាធ្វើឱ្យខ្ញុំពេញចិត្តជាងការនិយាយបំផ្លើសលើលោក។ ប៉ុន្តែប្រសិនបើខ្ញុំរាយការណ៍ទៅកាន់អ្នកអំពីបញ្ហារវាងខ្ញុំហើយនិងអ្នក នោះសង្រ្គាមគឺគ្មានអ្វីក្រៅពី…

