Prophetic Hadeeth Encyclopedia
Search and read verified Prophetic hadeeth translations, explanations, benefits, categories and source attribution.
Search the Hadeeth Encyclopedia
Smart instant results tolerate minor spelling mistakes, with every filter in one place.
Manners of Speaking and Keeping Silent
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅដែលនាំឲ្យមានសុវត្ថិភាព? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកគ្រប់គ្រងអណ្ដាតរបស់អ្នក ថែរក្សាផ្ទះរបស់អ្នក និងយំសោកស្ដាយចំពោះបាបកម្មរបស់អ្នក”។
“តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “គឺការដែលអ្នកនិយាយពី(ក្រោយខ្នង)បងប្អូនរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ដ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “គឺការដែលអ្នកនិយាយពី(ក្រោយខ្នង)បងប្អូនរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិ…
“គ្មានអ្វីដែលមានទម្ងន់ធ្ងន់នៅលើជញ្ជីង(ថ្លឹងទង្វើ)របស់អ្នកមានជំនឿនៅថ្ងៃបរលោកជាងសីលធម៌ល្អឡើយ ហើយអល់ឡោះជាម្ចាស់ទ្រង់ពិតជាស្អប់អ្នកដែលមានពាក្យសម្ដីអាក្រក់ និងអសីលធម៌”។
“ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
“ជនណាដែលបានស្បថដោយនិយាយថា៖ សូមស្បថនឹងរូបសំណាក អាល់ឡាត និង អាល់អ៊ុសហ្សា ចូរឲ្យគេពោលថា៖ “لا إلَهَ إلا اللهُ”(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ហើយជនណាដែលនិយាយទៅកាន់មិត្ដភក្ដិរបស់ខ្លួនថា៖ មកនេះមក ខ្ញុំនឹងលេងល្បែងស៊ីសងជាមួយអ្នក ចូរឲ្យគេបរិច្ចាគទាន”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្បថដោយនិយាយថា៖ សូមស្បថនឹងរូបសំណាក អាល់ឡាត និង អាល់អ៊ុសហ្សា ចូរឲ្យគេពោលថា៖ “لا إلَهَ إلا اللهُ”(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ហើយជនណាដែលនិយាយទៅកាន…
“អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។
“លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយ…
“មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែលចូលចិត្តបន្តុះបង្អាប់គេ ចូលចិត្តដាក់បណ្ដាសាគេ និយាយពាក្យសម្ដីអាក្រក់ និងអសីលធម៌នោះ”។
“ចូរពួកអ្នកកុំដាក់បណ្តាសាគាត់អី។ សូមស្បថនឹងអល់ឡោះ! ខ្ញុំដឹងថា គាត់ពិតជាស្រឡាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មែន”។
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه ពិតណាស់ នៅសម័យកាលណាពី ﷺ មានបុរសម្នាក់ឈ្មោះថា អាប់ទុលឡោះ ហើយគេដាក់ងារគាត់ថា ហ៊ីម៉ារ។ គាត់តែងធ្វើឱ្យរ៉ស៊ូលុលឡោះ ﷺ សើចសប្បាយ។ ប៉ុន្តែណាពី ﷺ ក៏ធ្លាប់បានវាយដាក់ទោសគាត់នឹងរំពាត់ដោយសារការផឹកស្រាដែរ។ ថ្ងៃមួយ បុរសនោះត្រូវបានគេនាំមកម្ដងទៀត។…
“បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)! ពាក្យនេះនឹងត្រឡប់ទៅរកម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើវាពិតដូចដែលគេហៅ (នោះវានឹងធ្លាក់ទៅលើអ្នកដែលរូបគេហៅ)។ តែប្រសិនបើវាមិនពិតទេនោះ វានឹងត្រឡប់ទៅរកអ្នកដែលហៅនោះវិញ”។
អំពី អ៊ិពនូ អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)! ពាក្យនេះនឹងត្រឡប់ទៅរកម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើវាពិតដូចដែលគេហៅ (នោះវានឹងធ្លាក់ទៅលើអ្នកដែលរូបគេហៅ)។ តែប្រសិនបើវា…

