ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅដែលនាំឲ្យមានសុវត្ថិភាព? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកគ្រប់គ្រងអណ្ដាតរបស់អ្នក ថែរក្សាផ្ទះរបស់អ្នក និងយំសោកស្ដាយចំពោះបាបកម្មរបស់អ្នក”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅដែលនាំឲ្យមានសុវត្ថិភាព? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកគ្រប់គ្រងអណ្ដាតរបស់អ្នក ថែរក្សាផ្ទះរបស់អ្នក និងយំសោកស្ដាយចំពោះបាបកម្មរបស់អ្នក”។
Explanation
ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖ អ្នកត្រូវធ្វើបីរឿងយ៉ាង៖
ទីមួយ៖ រក្សាអណ្តាតរបស់អ្នកពីការនិយាយរឿងដែលគ្មានប្រយោជន៍ និងពាក្យសម្ដីអាក្រក់ទាំងឡាយ ហើយនិយាយតែរឿងល្អប៉ុណ្ណោះ។
ទីពីរ៖ ចូរស្នាក់នៅក្នុងផ្ទះរបស់អ្នកដើម្បីគោរពសក្ការៈអល់ឡោះក្នុងពេលអ្នកនៅម្នាក់ឯង រវល់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងសំងំនៅក្នុងផ្ទះរបស់អ្នកដើម្បីចៀសវាងពីការវឹកវរផ្សេងៗ។
ទីបី៖ យំស្តាយក្រោយ និងសារភាពកំហុស(តាវហ្ពាត់)ចំពោះអំពើបាបដែលអ្នកបានប្រព្រឹត្ត។
Benefits
បញ្ជាក់ពីមូលហេតុដែលនាំឲ្យទទួលបាននូវសុវត្ថិភាពនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។
ជំរុញឱ្យមនុស្សផ្តោតលើខ្លួនឯងនៅពេលដែលគេមិនអាចជួយជាប្រយោជន៍អ្នកដទៃ ឬខ្លាចប៉ះពាល់ដល់សាសនា និងខ្លួនឯងនៅពេលគេនៅឡូកឡំជាមួយអ្នកដទៃ។
បង្ហាញពីសារៈសំខាន់នៃការស្នាក់នៅក្នុងផ្ទះ ជាពិសេសក្នុងពេលមានការវឹកវរ ព្រោះវាជាមធ្យោបាយមួយដើម្បីការពារសាសនា។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

