ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ លោកបត់ជើងតូច។ បន្ទាប់មក លោកយកទឹកវូហ្ទុ ហើយលោកបានជូតលើស្បែកជើងឃ្លុបទាំងពីររបស់លោក។
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ីព្រហ៊ីម អាន់ណាខ៏អ៊ី អំពី ហាំម៉ាម ពិន អាល់ហារីស បាននិយាយថា៖ ជើរៀរ បានបត់ជើងតូច។ បន្ទាប់មក គាត់យកទឹកវូហ្ទុ ហើយបានជូតលើស្បែកជើងឃ្លុបទាំងពីររបស់គាត់។ ពេលនោះ មានគេនិយាយថា៖ តើអ្នកធ្វើបែបនេះឬ? គាត់បានឆ្លើយថា៖ បាទ។ ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ លោកបត់ជើងតូច។ បន្ទាប់មក លោកយកទឹកវូហ្ទុ ហើយលោកបានជូតលើស្បែកជើងឃ្លុបទាំងពីររបស់លោក។ អាល់អាក់ម៉ាស្ហ បាននិយាយថា៖ អ៊ីព្រហ៊ីមបាននិយាយថា៖ ហាទីស្ហនេះធ្វើឲ្យពួកគេចាប់អារម្មណ៍ ពីព្រោះការចូលឥស្លាមរបស់ជើរៀរ គឺបន្ទាប់ពីការបញ្ចុះស៊ូរ៉ោះអាល់ម៉ាអ៊ីហ្ទះ។
Explanation
Benefits
អាន់ណាវ៉ាវី បាននិយាយថា៖ បណ្តាអ្នកប្រាជ្ញដែលមតិរបស់ពួកគេត្រូវបានគេទទួលស្គាល់ គឺបានឯកភាពគ្នាលើការអនុញ្ញាតឲ្យជូតលើស្បែកជើងឃ្លុប ទាំងក្នុងពេលធ្វើដំណើរ ទាំងក្នុងពេលមិនធ្វើដំណើរ មិនថាមានតម្រូវការចាំបាច់ ឬយ៉ាងណានោះទេ រហូតសូម្បីតែស្ត្រីដែលនៅតែក្នុងផ្ទះ និងអ្នកជំងឺដែលមិនអាចដើរបាន ក៏អនុញ្ញាតឲ្យជូតដែរ។
បញ្ជាក់ពីឧត្តមភាពរបស់ ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه ខណៈដែលគាត់ជាមនុស្សចិត្តទូលាយ អាចទ្រាំទ្រនូវការជំទាស់បដិសេធពីសំណាក់កូនសិស្សរបស់គាត់ បើទោះបីជាពួកគេជាអ្នកខុសក៏ដោយ។
ជាការឆ្លើយតបទៅកាន់អ្នកដែលបដិសេធចំពោះការជូតលើស្បែកជើងឃ្លុប និងការអះអាងថា ច្បាប់នេះត្រូវបានគេនិរាករណ៍(លុបចោល) ពីព្រោះហាទីស្ហជើរៀរ رضي الله عنه គឺមកក្រោយអាយ៉ាត់ដែលលើកឡើងទាក់ទងនឹងការយកវូហ្ទុ។
បញ្ជាក់ថា ចំពោះអ្នកដែលត្រូវគេបដិសេធចំពោះប្រការអ្វីមួយ ហើយខ្លួនជឿថា វាជារឿងត្រឹមត្រូវ នោះ មិនគួរខឹងនឹងអ្នកដែលបដិសេធមកចំពោះខ្លួនឡើយ ហើយក៏មិនគួរជជែកដេញដោលជាមួយជននោះតាមការស្មានរបស់ខ្លួននោះដែរ។ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបង្ហាញមូលដ្ឋាននៃរឿងនោះដល់អ្នកដែលបដិសេធ ឬជំទាស់ដោយវិធីដែលល្អបំផុត។
ទាញយកប្រវត្តិសាស្ត្រមកធ្វើជាអំណះអំណាងនៅពេលដែលចាំបាច់។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

