“ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការបួងសួងនៅចន្លោះរវាងអាហ្សាននិងអ៊ីក៏ម៉ះ គឺមិនត្រូវបានគេបដិសេធឡើយ”។
Explanation
Benefits
នៅពេលដែលអ្នកបួងសួងប្រកាន់ខ្ជាប់នូវសុជីវធម៌នៃការបួងសួង ស្វែងរកពេលវេលានិងទីកន្លែងដែលល្អប្រសើរសម្រាប់ការបួងសួង ចៀសវាងពីការប្រព្រឹត្តល្មើសចំពោះអល់ឡោះ ការពារខ្លួនពីការធ្លាក់ចូលក្នុងប្រការដែលមិនច្បាស់លាស់និងសង្ស័យ និងគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់ នោះការបួងសួងរបស់គេមានសង្ឃឹមខ្ពស់ក្នុងការទទួលបានការឆ្លើយតបពីអល់ឡោះ ដោយការអនុញ្ញាតអំពីទ្រង់។
អ៊ីម៉ាំ អាល់ម៉ាណាវី បានលើកឡើងអំពីការឆ្លើយតបចំពោះការបួងសួងថា៖ ពោលគឺបន្ទាប់ពីបានបំពេញនូវលក្ខខណ្ឌ គោលគ្រឹះ និងសុជីវធម៌នៃការបួងសួង។ ប្រសិនបើមានចំណុចណាមួយខ្វះខាតមិនបានបំពេញ គឺគេមិនត្រូវបន្ទោសនរណាម្នាក់ក្រៅពីខ្លួនឯងឡើយ។
ការឆ្លើយតបចំពោះការបួងសួងមានច្រើនរូបភាព៖ ឬមួយការបួងសួងនោះត្រូវបានគេឆ្លើយតបភ្លាមៗ ឬមួយគេបង្វែរប្រការអាក្រក់ពីជននោះដូចនឹងអ្វីដែលរូបគេបានសុំ ឬមួយគេរក្សាទុកវាសម្រាប់ជននោះនៅថ្ងៃបរលោក។ ទាំងនេះគឺអាស្រ័យលើគតិបណ្ឌិត និងក្តីមេត្តាករុណារបស់អល់ឡោះ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

