“ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូអ៊ូម៉ាម៉ះ បាននិយាយថា៖ អាំរូ ពិន អាហ្ពាសះ رضي الله عنه បានប្រាប់ខ្ញុំថា៖ ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺនៅពេលចុងក្រោយនៃពេលយប់។ ហេតុនេះ ប្រសិនបើអ្នកមានលទ្ធភាពអាចក្លាយជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលរលឹកទៅចំពោះអល់ឡោះក្នុងម៉ោងនោះ ចូរអ្នកធ្វើចុះ”។
Explanation
Benefits
ពេលវេលាសម្រាប់ការហ្ស៊ីកៀរ រលឹកដល់អល់ឡោះ បួងសួង និងប្រតិបត្តិសឡាត គឺមានភាពល្អប្រសើរខុសៗគ្នា។
មីរ៉ក់ បាននិយាយថា៖ ចំពោះភាពខុសគ្នារវាងប្រសាសន៍របស់ណាពី ﷺ ៖ “ពេលដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់” និងប្រសាសន៍របស់លោក៖ “ពេលដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺពេលស៊ូជោត”៖ អត្ថន័យរបស់វា គឺហាទីស្ហនេះបញ្ជាក់ពីពេលវេលាដែលអល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុត គឺពេលកណ្តាលយប់។ ចំណែកឯហាទីស្ហនោះវិញ គឺបញ្ជាក់ពីស្ថានភាពដែលខ្ញុំបម្រើរបស់អល់ឡោះនៅជិតអល់ឡោះជាងគេ គឺនៅពេលដែលគេក្រាបស៊ូជោត។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

